ធូរ​ថ្លៃដឹក​ដល់​កន្លែង​ Free ម្ហូប​ខ្មែរ​កុម្ម៉ង់​ធានា​ថា​ឆ្ងាញ់ បើ​មិន​ឆ្ងាញ់​ដូរ​យក​លុយ​វិញ​បាន

 
 

អាច​ថា​ជា​ដំណឹង​ល្អ​សម្រាប់​បុគ្គលិក​ធ្វើការ ព្រោះ​ពួកគេ​មិន​បាច់​ខាត​ ពេល​ចេញ​ក្រៅ​ទៅ​ញ៉ាំ​បាយ​ត្រង់​ ថ្ងៃ​កណ្ដាល​ថ្ងៃ​ក្ដៅ ហើយ​ញ៉ាំ​អាហារ​មិន​ឆ្ងាញ់​ទៀត។ KFD Cambodia ទទួល​កុម្ម៉ង់​ម្ហូប​ខ្មែរ​ ធានា​ថា​ឆ្ងាញ់ ដឹក​ជូន​ដល់​កន្លែង​ Free ហើយ​មាន​តម្លៃ​សមរម្យ​ទៀត។ 

ក្លិន​ឈ្ងុយ​ស្ទើរ​ស្រក់​ទឹក​មាត់​ភាយ​ចេញ​ពី​ប្រអប់​អាហារ​ដឹក​ មក​ដល់​ភ្លាមៗ​ក្ដៅៗ​ដែល​មាន​ តម្លៃ​ម្ហូប​ចាប់​ពី​៥០០០​រៀល ដល់​១០០០០​រៀល អ្នក​អាច​កុម្ម៉ង់​មក​ញ៉ាំ​ដល់​កន្លែង​យ៉ាង​ឆ្ងាញ់​រសជាតិ​ ដូច​អាហារ​នៅ​ផ្ទះ មិន​ថា​អ្នក​ធ្វើការ អ្នក​នៅ​ផ្ទះ​នោះ​ទេ។ ឯ​សេវាកម្ម​ដឹក​ជញ្ជូន​វិញ គឺ Free តែ​ម្ដង​សម្រាប់​អ្នក​ទីក្រុង​ភ្នំពេញ។ 

"រសជាតិ​អាហារ​ខ្មែរ​ឆ្ងាញ់​ពិត អនាម័យ​ខ្ពស់ តម្លៃ​សមរម្យ សេវា​ដឹក​ជូន​ដល់​កន្លែង Free គឺ​ជា​លក្ខណៈ​ពិសេស​ដែល​នាំ​ឲ្យ KFD ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ជា​ប្រចាំ​ថ្ងៃ ជា​ពិសេស​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ​តែ​ម្ដង"។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក វិជ្ជា ម្ចាស់​ហាង KFD (Khmer Food Delivery)។

ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ ធានា​ថា បើ​អតិថិជន​កុម្ម៉ង់​អាហារ ញ៉ាំ​ហើយ មិន​ឆ្ងាញ់ អាច​ដូរ​យក​លុយ​វិញ​បាន​ភ្លាមៗ ឬ​ក៏​កុម្ម៉ង់​អាហារ​មុខ​ផ្សេង​ទៀត​មក​​សាកល្បង​។ សេវា​ដឹក​ជញ្ជូន​នៅ​តែ Free ដដែល។ 

ខុស​ពី​ហាង​ផ្សេងៗ​ដែល​ទាមទារ​កុម្ម៉ង់​ច្រើន​ប្រអប់​ទើប​ដឹក​ដល់​កន្លែង ​ KFD សូម្បី​អាហារ​មួយ​កញ្ចប់ (បាយ​ស + ម្ហូប​១​មុខ) ក៏​ទទួល​កុម្ម៉ង់​ដែរ។

KFD មាន​ទទួល​កុម្ម៉ង់​អាហារ​ថ្ងៃ​ត្រង់ និង​ល្ងាច ដោយ​អ្នក​គ្រាន់​តែ​ខល​កុម្ម៉ង់ ហើយ ៣០​នាទី​ក្រោយ អាហារ​នឹង​ដឹក​ជូន​ដល់​កន្លែង។

ចង់​កុម្ម៉ង់ និង​សាកសួរ​ព័ត៌មាន​លម្អិត សូម​ទាក់ទង​លេខ​ទូរសព្ទ 069 537 807 / 078 641 587។ KFD មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹងកេងកង រាជធានី​ភ្នំពេញ។ ចាំ​អី​ទៀត! ឆ្ងាញ់ ហើយ​ធូរ​ថ្លៃ ដឹក​ដល់​កន្លែង Free ទៀត រក​នៅ​ឯ​ណា​មាន!

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម