សាហាវ! សង្គ្រាមដណ្ដើមគ្នាអស់រលីង ពីចានក្នុងពេល៦វិនាទី របស់ក្រុមទេសចរចិន ក្នុងវៀតណាម (មានវីដេអូ)
ចិន៖ កាលពីសប្ដាហ៍កន្លងទៅនេះ រឿងរ៉ាវរបស់ក្រុមទេសចរចិន បានធ្វើឲ្យភ្ញាក់ផ្អើលម្ដងមកហើយ ទាក់ទងនឹងរឿង យកអាហារបូហ្វេ យ៉ាងសស្រាក់សស្រាំ នៅឈៀងម៉ៃ ប្រទេសថៃ និងសល់ពេញតុ។ យ៉ាងណាមិញ មិនខុសពីរឿងនេះប៉ុន្មាននោះទេ ដោយក្រុមទេសចរចិនដូចគ្នា បាននាំគ្នាដណ្ដើមផ្លែឈើគ្នាអស់រលីង ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
វីដេអូខ្លីរយៈពេល ២៧វិនាទី ត្រួវបានចែកចាយយ៉ាងខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ ដែលថតឡើងនៅក្បែរអាងហែលទឹក ក្នុងសណ្ឋាគារមួយកន្លែងនៃប្រទេសវៀតណាម និងត្រូវលើកមកបង្ហោះ ដោយបណ្ដាញផ្សព្វផ្សាយ ហុងកុង និងតៃវ៉ាន់។ ក្រឡេកមកមើលវីដេអូនោះ ប្រិយមិត្ដនឹង ឃើញក្រុមទេសចរចិន មានគ្នីគ្នាប្រហែលជា ១២នាក់ បាននាំគ្នាត្រៀមខ្លួន ក៏ដូចជា លូកដៃព្រមគ្នាក្នុងពេលតែមួយ នៅពេលដែល អ្នកបម្រើកំពុងតែរៀបចំ ផ្លែគូលែនដាក់នៅ ទីតាំងសម្រាប់ឲ្យភ្ញៀវទទួលទាន។ គ្រាន់តែអ្នកបម្រើដាក់ភ្លាម ក្រុមទេសចរទាំងនេះ បាននាំគ្នាវាយប្រហារ ដោយលូកដៃយ៉ាងលឿន ហែកប្លាស្ទិកគ្របពីលើផ្លែឈើ និងយកផ្លែគូលែនអស់រលីងពីក្នុងចាន ឬថាស ក្នុងរយៈពេល តែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។
សកម្មភាពក្រុមទេសចរចិន
សកម្មភាពក្រុមទេសចរចិន
សកម្មភាពក្រុមទេសចរចិន
ឧបត្ថម្ភដោយ៖ GATSBY
ចង់ដឹងសកម្មភាពពួកគេបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!