ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៤ សម្រេចគោលដៅ បានជាង ៦០% ហើយ
ខេត្តសៀមរាប ៖ សំណង់ភូមិខ្ញុំ ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស២៥៦០ ជាលើកទី៤ កំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ បានជាង៦០%ហើយ គឺជាសំណង់និមិត្តកម្មនាសម័យកាលបច្ចុប្បន្ន ដែលមានឥទ្ធិពល អាចផ្តល់ឱកាសឱ្យអ្នកចូលរួមរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហស្សវត្សរ៍ថ្មីនេះ បានស្ថិតក្នុងការស្វែងយល់ អំពីប្រពៃណី វប្បធម៌នៃការរស់នៅរបស់ដូនតាខ្មែរ សម័យកាលមុន។
ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានលើកបង្ហាញប្រាប់បណ្តាញភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែមីនានេះថា ឥទ្ធិពលនៃសំណង់និម្មិតកម្មភូមិខ្ញុំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សហសវត្សរ៍ថ្មី ជាលើកទី៤បានមកដល់នៅពេលខាងមុខនេះ គឺជាទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ។
លោកបានបន្តឱ្យដឹងថា សំណង់និម្មិតកម្មភូមិខ្ញុំ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ហើយដែលគ្រោងនិងបញ្ចប់ការសាងសង់នេះឱ្យរួចរាល់ជាស្ថាពរ មុន១សប្តាហ៍ នៃការចូលមកដល់ព្រឹត្តការណ៍អង្គរសង្ក្រាន្ត ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ខាងមុខ ។ លោកបានបញ្ជាក់ថា កិច្ចការទាំងនេះ ត្រូវបានដាក់បន្ទុកទទួលខុសត្រូវ សាងសង់ ដោយអាជ្ញាធរជាតិអប្សរា ។
លោក សោម រតនា បានបញ្ជាក់ទៀតថា សំណង់នានាដែលមាននៅក្នុងនិម្មិតដ្ឋានភូមិខ្ញុំ រួមមាន២៤ខ្នងដូចជា ផ្ទះសេដ្ឋី លំនៅដ្ឋានប្រពៃណីអ្នកនេសាទ ផ្ទះព្នង រោងសិប្បកម្ម ឆាកសម្តែងសិល្បៈ ផ្ទះលំហែរបស់មន្ត្រីអ្នកមុខអ្នកការនាសម័យដើម តូបផ្សារលក់ដូរ ជាដើម ។ល។ ផ្ទះកូនកម្លោះ កូនក្រមុំ នៃជនជាតិភាគតិច(គ្រឹង) នឹងនាំមកពីខេត្តរតនគីរី កសាងនៅក្នុងភូមិខ្ញុំនេះ ហើយជនជាតិគ្រឹងប្រមាណជាជាង១០នាក់ នឹងមានវត្តមានបង្ហាញប្រពៃណីរស់នៅរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ផងដែរ ។ គួររម្លឹកដែរថា នេះគឺជាលើទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប។
មរតកជោគជ័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំង ០៣ លើកកន្លងទៅ បានញ៉ាំងឱ្យព្រឹត្តិការណ៍នេះ បន្តសម្រេចបាននូវគោលដៅចម្បងៗជាច្រើន ដែលក្នុងនោះព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឱ្យកម្ពុជាបានផ្សព្វផ្សាយ និងលើកតម្កើងពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃដ៏វិសេសវិសាលរបស់ខ្លួនទៅលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស ២៥៦០ ត្រូវនឹង គស ២០១៦ ត្រូវបានរៀបចំជាថ្មីម្តងទៀតនេះ គឺដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះ នាបណ្តាឆ្នាំកន្លងទៅផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!