ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅខាងមុខ (តម៉) តម្រួតថៃ ជិតច្រកទ្វារតំបន់គីឡូ១៣

 
 

បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ នៅម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានប្រទះឃើញ បុរសម្នាក់ដេកស្លាប់ នៅចំណុចខាងមុខ (តម៉) តម្រួតថៃ ម្ដុំច្រកទ្វារតំបន់គីឡូ១៣ ស្ថិតក្នុងទឹកថៃ។ បើតាមមន្ត្រីនគរបាល ស្រុកសំពៅលូន បានឲ្យដឹងថា សមត្ថកិច្ចថៃបានប្រទះឃើញ បុរសដេកស្លាប់នោះ និងបានទំនាក់ទំនង នគរបាលការពារព្រំដែន ៨១៧ ប្រចាំច្រកទ្វា និងកម្លាំងនគរបាល ស្រុកសំពៅលូន ដើម្បីចុះទៅធ្វើការត្រួតពិនិត្យ នៅកន្លែងកើតហេតុ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសដែលដេកស្លាប់នោះ មានឈ្មោះ ស្លេក ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តតាកែវ ជារងគ្រោះ ជាមនុស្សដែលញៀនស្រា និងផឹកជារៀងរាល់ថ្ងៃ។ មន្ត្រីសមត្ថកិច្ចថៃ បានឲ្យដឹងថា នៅម៉ោងប្រហែល២ទៀបភ្លឺ ទាហ៊ានថៃបានឃើញ បុរសខាងលើដើរខាងមុខ (តម៉) តម្រួតថៃ ទៅវិញទៅមក និងបាននិយាយថា ខ្លួនគាត់ដូចជាអស់កម្លាំង រហូតដល់ម៉ោងប្រហែល ៣៖០០នាទីទៀបភ្លឺ ក៏ប្រទះឃើញបុរសខាងលើ ដេកស្លាប់បាត់ទៅហើយ។ សូមបញ្ជាក់ថា កម្លាំងនគបាលនៃ អធិការដ្ឋានស្រុកសំពៅលូន បានចុះពិនិត្យកោសលវិច្ឆ័យ រួមបានសន្និដ្ឋានថា បុរសខាងលើស្លាប់បណ្ដាលមកពី ផឹកស្រាច្រើនពេក និងខ្យល់គរស្លាប់តែម្តង ហើយសាកសពត្រូវបាន ប្រគល់ឲ្យប្រជាពលរដ្ឋ ដែលរាប់អានយកទៅធ្វើ បុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម