ភរិយារបស់ ជា វណ្ណារិទ្ធ រអ៊ូរទាំ ថាហត់នឿយ មើលកូនតែម្នាក់ឯង

 
 

ភ្នំពេញៈ អ្នកនាង សុភាព មូល្យ៉ា ភរិយារូបស្អាតរបស់ តារាសម្តែង និងជាពិធីករ លោក ជា វណ្ណារិទ្ធ បានរំលេចសារ រអ៊ូរទាំថាខ្លួនហត់នឿយ ព្រោះត្រូវមើលថែកូន និងមុខជំនួញ រកស៊ី តែម្នាក់ឯង ដោយឡែកស្វាមីនាងវិញ គឺរវល់ជាមួយការងារ គ្មានពេលជួយមើល ថែកូនឡើយ ។ 
សារមួយដែលភរិយារបស់ លោក ជា វណ្ណារិទ្ធ បានសរសេរបង្ហាញ ពីអារម្មណ៍ ពិត របស់ខ្លួនថា « សុំរអ៊ូអំពីការនឿយហត់ ដែលគេមិនដឹង ហើយក៏គ្មានអ្នកចង់ដឹង ប្តី ក្រោកម៉ោង៥ព្រឹកទៅថត ដល់យប់ ខ្ញុំនិងកូនទៅហាង តែពីរនាក់ ទូរស័ព្ទមិនបានលើក Chat ក៏មិនបានតប ភ្ញៀវមកច្រើន ហើយទទួល មិនបានដិតដល់ កូនគេង មិនសូវ ស្ងប់ អាណិតតែមិនសូវហ៊ាន រករឿងទៀតម៉ោង ១០ យប់បានដល់ផ្ទះ អស់កំលាំង ខ្លាំង បើកភ្នែកមិនរួច ឥឡូវកូនគេងបាត់ទៅជាស្វាង គេងលែងលក់ សុំត្រឹមមួយ ថ្ងៃរវល់តែមួយមុខ ក៏អស់ចិត្តដែរតែ រវល់ជាន់កគ្នា »។ តាមរយៈសារនេះ បានសរបញ្ជាក់ ឲ្យឃើញ ពីអារម្មណ៍ ហត់នឿយរបស់នាង នៅពេលដែល ត្រូវទទួលបន្ទុក មើលថែទាំកូនផង មើលការខុសត្រូវមុខជំនួញផង ទាំងដែលស្វាមីរបស់នាង ព្រលឹមបាត់ព្រលប់ចូលផ្ទះ មិនសូវ មានពេលជួយ មើលថែកូននោះ ត្រូវបានទស្សនិកជនចាត់ទុកថា ជាចេតនាដែល នាងចង់ បង្ហាញឲ្យស្វាមី ក៏ដូចជាទស្សនិកជន បានឃើញពីផលលំបាករាល់ថ្ងៃ ដែលនាងជួបប្រទះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម