ប្តីវាយ ប្រពន្ធ ៣ដំបង ឪពុកក្មេក ចូលទៅឃាត់ វាយបែកក្បាល
កណ្តាល៖ ប្រពន្ធមិនហូប បាយជាមួយ បិទទ្វារផ្ទះដេកពេល ប្រពន្ធចូលផ្ទះ ទាញដំបងវាយ ចំនួន៣ដំបង ជាមួយគ្នាបុរសវ័យចំណាស់ ត្រូវជាឪពុកក្មេក បានចូលទៅជួយឃាត់ ស្រាប់តែជនសង្ស័យ វាយបណ្តាលឲ្យបែកក្បាល ក្រោយរួចត្រូវនគរបាលឃាត់ខ្លួន នៅម៉ោង១៩៖៣០នាទី ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។"
នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សន វណ្ណដេតភេទស្រីអាយុ៤២ឆ្នាំ មានមុខរបរជាកសិករត្រូវជាប្រពន្ធ ទី២ឈ្មោះស៊ិន វណ្ឌនភេទប្រុសអាយុ៦៥ឆ្នាំ មានមុខរបរជាកសិករ ត្រូវជាឪពុកក្មេកជាសង្ស័យ ចំណែកជនសង្ស័យឈ្មោះដារ៉ា សារ៉ូភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាកសិករ អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុ ជាមួយគ្នា។ នគរបាលបានបន្តថា មុនពេលកើតហេតុ ម៉ោងប្រហែល ១៧ជាង ជនរងគ្រោះជាប្រពន្ធ បានធ្វើបាយម្ហូប រួចហៅប្តីឲ្យហូបបាយ ដោយខ្លួនមិនទាន់ហូបនោះទេ និងបានដើរទៅផ្ទះអ្នកជិតខាង លុះបន្តិចក្រោយមកក៏ត្រឡប់មកផ្ទះ បានរៀបបាយឲ្យប្តីហូប ហើយខ្លួន បានដើរចេញទៅក្រោយផ្ទះ ដោយមិនទាន់ហូបបាយនោះទេ ដោយដើរមកឈរលេង នៅខាងមុខផ្ទះ បន្តិចក្រោយមក ស្រាប់តែជន សង្ស័យជាប្តីបានបិទភ្លើង ទាំងក្នុងផ្ទះនិងក្រៅផ្ទះ លុះពេលប្រពន្ធចូលផ្ទះ ស្រាប់តែទាញដំបង វាយប្រពន្ធចំនួន៣ដំបង ឃើញដូច្នេះ បុរសជាឪពុកក្មេក បានចូលទៅឃាត់កុំឲ្យវាយកូនស្រី ក៏ត្រូវជនសង្ស័យវាយនិង ដំបងចំក្បាលបែកផងដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យ បណ្តឹងឲ្យនគរបាលឃាត់ខ្លួន ជនសង្ស័យចាត់ការ ទៅតាមផ្លូវច្បាប់៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!