ប៉ុនប៉ងរំលោភក្មេងស្រី អាយុ ១៣ឆ្នាំ ដល់ក្នុងបន្ទប់ទឹក ត្រូវឪពុកនាងតាមទាន់ ទក់សាច់ (មានវីដេអូ)

 
 

ម៉ិចស៊ីកូ៖ បុរសម្នាក់ ត្រូវបានគេចាប់វាយ ទាំងននលគោក លេចកេរ្តិ៍ខ្មាស ដោយសារតែបានព្យាយាម​ ចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់។

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ឈ្មោះ Bernabe N អាយុ២៣ឆ្នាំ ត្រូវបានបុរសម្នាក់ទៀត ដែលទំនងជាឪពុកក្មេងស្រីរងគ្រោះ ចាប់អូសចេញពីបន្ទប់ទឹកមនុស្សស្រី និងវាយឡើងទ្រោមខ្លួន ដោយចោទថាបានប៉ុនប៉ង ចាប់រំលោភកូនស្រីរបស់ខ្លួន។

ប្រភពឲ្យដឹងថា ទំនងជាឪពុករបស់នាង បានលឺសម្លេងកូនស្រីរបស់ខ្លួនស្រែក ខណៈពេលរង់ចាំនៅក្រៅបន្ទប់ទឹកមុនពេលកើតមាន ការវាយតប់ដូចនៅក្នុងវីដេអូតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ជំហានដំបូង ជនសង្ស័យ Both Bernabe M និងឪពុកនារីរងគ្រោះ ត្រូវបានប៉ូលិសចាប់ខ្លួនទាំង២នាក់ និងស្ថិតក្រោមការសាកសួរ។ ក្មេងស្រីរងគ្រោះ ប្រាប់ដល់ប៉ូលិសថា នាងត្រូវជនសង្ស័យវាយ ពេលនាងដើរចូលបន្ទប់ទឹក។ នាងបានបន្តថា ជនសង្ស័យបានចាប់ផ្តួលនាង ទៅលើឥដ្ឋ រួចទាញសម្រាតខោរបស់គេ និងព្យាយាមផ្តេកខ្លួនពីលើនាង។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Cancun ភាគខាងត្បូង នៃប្រទេស ម៉ិចស៊ីកូ៕

ទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ Metro

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម