នគរបាល​ ខណ្ឌសែនសុខ​ យកម៉ូតូមួយគ្រឿង មករក្សាទុក​ ក្រោយពីម្ចាស់ រត់ចោល

 
 

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ​ នៅយប់ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៦​ នេះ​ បានយកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥​ ស្លាកលេខ​ DF-2088​ ខណៈដេញបង្ក្រាប់​ ហើយជនសង្ស័យបាន រត់ចោលម៉ូតូនៅចំណុចកប់ស្រូវ។ យ៉ាងណាក៏ដោយគេមិនដឹងថា​ នោះជាករណីអ្វីច្បាស់នោះទេ​ ប្រភពខ្លះថា​ ជារឿងប្រកែកគ្នា​ នៅផ្លូវឱកាសខ្ញុំ​ ដែល​មានម៉ូតូច្រើនគ្រឿង ខ្លះស្រែកថាចោរនៅផ្លូវបេតុងភូមិសែនសុខ៦ និងសែនសុខ២ ហើយខ្លះថាមានផ្ទុះអាវុធមួយគ្រាប់ និងមានការដេញកាប់គ្នា ពេលកំពុងដេញគ្នា ក៏បានជួបនិងកម្លាំងនគរបាលល្បាត។ 
សាក្សីបន្តទៀតថា​ ពេលជួបកម្លាំងនគរបាល​ ក្រុមជនទាំងនោះបានជិះរត់​ ហើយកម្លាំងនគរបាលបានដេញម៉ូតូនោះទៅដល់កប់ស្រូវភូមិត្រពាំងរាំង ក្រុមម៉ូតូនោះ​ បានបត់ចូលផ្លូវលំរួចក៏បានរត់ចោលម៉ូតូ ដែលមានស្លលេខ DF 2088 ពេលនោះកម្លាំងនគរបាល បានដាក់កម្លាំងឃ្លាំមើល រួចបានយក​ម៉ូតូយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម