ខាត់ សុឃីម កោតសរសើរ និស្សិត នៅសកលវិទ្យាល័យ ខេត្តបាត់ដំបង ដែលនាំគ្នាដាំផ្កាឈូករ័ត្ន
ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន ដែលរស់នៅទីក្រុងភ្នំពេញ និងបណ្តាលខេត្តផ្សេងៗ បាននាំគ្នាសម្រុកទៅដើរកម្សាន្ត និងថតរូបនៅ សួនផ្កាឈូករ័ត្ន នៅសកលវិទ្យាល័យ នាខេត្តបាត់ដំបង ដោយសូម្បីតែនាងជាអ្នកសិល្បៈ ដែលជាប់រវល់ការងារច្រើន ក៏ប្រាថ្នាចង់ឆ្លៀតពេល ទៅលេងនៅកន្លែងនោះដែរ ។"
តារាចម្រៀងពហុជំនាញ ដែលសម្បូរវោហារ អ្នកនាង ខាត់ សុឃីម បានរំលេចសារថា « កន្លែងដែលអូនចង់ទៅ នៅខេត្តបាត់ដំបង ទោះផ្កាឈូករត្ន័ដែលឃើញ តែរីកហើយស្អាត ឥឡូវកំពុងអោនដាក់គ្រាប់ហើយ ក៏សប្បាយចិត្តដែលបានឃើញ សូមសរសើរដល់ប្អូនៗនិសិ្សត ដែលបានដាំផ្កាទាំងអស់ គឺសូមសរសើរដោយស្មោះ នាងខ្ញុំសូមលើកទឹកចិត្ត» ។ ពិធីការិនីប្រចាំក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» អ្នកនាង ខាត់ សុឃីម កំពុងតែកើបលុយ នៅក្នុងរដូវកាលនេះ មិនថានៅរាជធានីភ្នំពេញឬនៅតាម បណ្តាខេត្តនោះទេ រហូតដល់ធ្វើឲ្យនាង មានចំណូលខ្ពស់អាច ទិញរថយន្តស៊េរីទំនើប Land Cruiser ស៊េរី ២០១០ ហើយនិងមានការពង្រីកមុខជំនួញ ជាហូរហែថែមទៀតផង ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!