សិស្សរាប់រយនាក់ឈរព័ទ្ធជុំវិញរថយន្ត ខឹងបុកម៉ូតូមិនព្រមដោះស្រាយ យកឈ្មោះថ្នាក់ដឹកនាំមកគំរាម (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ក្រុមសិស្សានុសិស្សរាប់រយនាក់បាននាំគ្នាឈព័ទ្ធជុំវិញរថយន្តម៉ែរសឺដេស ពណ៌ខ្មៅ មួយគ្រឿង បើកបរដោយស្ត្រីវ័យចំណាស់ ម្នាក់បុកម៉ូតូម៉ាកស្គូពីរបស់យុវសិស្សម្នាក់ ហើយមិនព្រមចុះដោះស្រាយ បែរជាយកឈ្មោះថ្នាក់ដឹកនាំមកគំរាមបង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១រសៀលថ្ងៃទី២២ មីនា នៅច្រកទ្វារខាងត្បូងនៃសាលា វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
យុវសិស្សរងគ្រោះឈ្មោះ គៀត សុភៈធារិទ្ធ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ «J» នៃសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រងរបួសស្រាល រលាត់ដៃជើង ខណៈពេលជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១DC-០៦៩១ មួយគ្រឿង ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវសិស្សរងគ្រោះជិះម៉ូតូពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បើកឆ្លងផ្លូវសំដៅចូល ទៅសាលាជិតផុតទៅហើយ ស្រាប់តែមានរថយន្ត ម៉ាកម៉ែរសឺដេសS320 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២F-៤១៨៩ មួយគ្រឿង បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ ពីលិច ទៅកើតស្របទិសគ្នាបុកម៉ូតូដួលតែម្តង ។
ឧបត្ថម្ភដោយ៖ GATSBY
ក្រោយកើតហេតុ យុវសិស្សរងគ្រោះងើបដើរសំដៅទៅរថយន្តបង្ក នោះដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែស្ត្រីរូបនោះ មិនព្រមចុះដោះស្រាយបែរជា អង្គុយនៅក្នុងរថយន្ត ។ឃើញដូច្នេះ ក្រុមសិស្សានុសិស្សរាប់រយនាក់បាននាំគ្នាមកចោម រោមព័ទ្ធជុំវិញរថយន្ត ដើម្បីសុំឱ្យស្ត្រីរូបនោះ ចុះមកដោះស្រាយគ្នា ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បង្កឱ្យមានការភ្ញាក់ផ្អើល កាន់តែខ្លាំងឡើងៗ ដោយសារតែស្ត្រីរូបនោះមិនព្រមចុះដោះស្រាយ ជាមួយនឹងជនរងគ្រោះ ព្រមទាំងនិយាយយកតែឈ្មោះ ថ្នាក់ដឹកនាំប្រទេស និងមន្ត្រីធំៗមួយចំនួនមកគំរាម ធ្វើឱ្យក្រុមសិស្សានុសិស្សទាំងអស់នោះ មានកំហឹងយ៉ាងខ្លាំង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់កន្លែងកើតហេតុ ហើយស្ត្រីវ័យចំណាស់រូបនោះនៅ តែមិនចុះពីលើរថយន្តមក និយាយជាមួយសមត្ថកិច្ចទៀត ដោយគ្រាន់តែបើកកញ្ចក់និយាយថា សុខចិត្តយកម៉ូតូរបស់យុវសិស្សរងគ្រោះ ទៅជួសជុលឱ្យ ដើម្បីបញ្ចប់រឿងនៅនឹង កន្លែងកើតហេតុ ទើបធ្វើឱ្យក្រុមសិស្សរាប់រយនាក់រំសាយចិត្ត និងព្រមចូលរៀនវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!