សម្រាតខោក្មេងស្រី៩ឆ្នាំ លេងប្រដាប់ភេទ ត្រូវនគរបាលចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងចោទ ប្រកាន់ពីម្តាយក្មេងស្រីរងគ្រោះ ថាបានប៉ុនប៉ងរំលោភ កូនស្រីគាត់អាយុ៩ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែមីនា មុនការចាប់ខ្លួន២ថ្ងៃ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខណៈដែលជនសង្ស័យរូបនោះ និងក្មេងស្រីរងគ្រោះ ទៅមើលឆ្កែឈឺមាត់ទន្លេ ។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់របស់ ស្នងការដ្ឋាននគរបាលខេត្ត បាននិយាយឲ្យដឹងថា ជនសង្ស័យប៉ុនប៉ងចាប់ រំលោភក្មេងស្រីជាអនីតិជនរូបនោះមានឈ្មោះ សៀក សុខា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានដើរតាមជនសង្ស័យ ទៅមើលឆ្កែឈឺ ដេកនៅមាត់ទន្លេ ពេលទៅដល់ ឃើញឆ្កែឈឺមែន ។ ពេលនោះ ឈ្មោះសៀក សុខា ដែលជាជនសង្ស័យ បានអោយកុមារីរងគ្រោះ ជួយបីឆ្កែឲ្យ គឺពេលនោះហើយដែលជនសង្ស័យបានឆ្លៀតឱកាស ចាប់សម្រាតសំពត់ នាងចុះក្រោមដល់ត្រឹមជង្គង់ ហើយបានយក ដៃចាប់លេងប្រដាប់ភេទ កុមារីរងគ្រោះ ។ ភ្លាមនោះកុមារីរងគ្រោះ បានទម្លាក់ឆ្កែចោល រត់ឡើងគោក និងទៅប្រាប់ម្តាយ ។ ប្រភពដដែលបានបន្តថា ក្រោយពីម្តាយបានដឹងរឿងនេះ ក៏បានដឹកដៃកូនមកសាកសួរ តែត្រូវឈ្មោះសៀក សុខា បានប្រកែកតែកុមារីរងគ្រោះ បានស្រែកថា ពូធ្វើផ្តេសផ្តាសមកលើខ្ញុំ ។ ក្រោយកើតហេតុ ជនសង្ស័យបានគេចទៅផ្ទះម្តាយ នៅភូមិក្អែកពង ស្រុកកំពង់ត្រឡាច បាន២ថ្ងៃដោយនឹកស្មានថាគ្មានរឿងអ្វីកើតឡើង ក៏ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ក្រោយពីការសាកសួរ របស់មន្ត្រីនគរបាលជំនាញ នៅស្នងការដ្ឋាននគរបាលខេត្ត ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទ ប្រកាន់ប្រាកដមែន ហើយត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទប៉ុនប៉ងចាប់រំលោភ និងប្រទូសកេរ្តិ៍ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!