បើករថយន្តទំនើបមកចតចោល មិនដឹងម្ចាស់ទៅណា..?
ខេត្តកំពង់ចាម ៖ រថយន្តស៊េរីទំនើបម៉ាក Audi មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-1027 បានបើកមកទុកចោល នៅក្នុងបរិវេណស្ថានីយលក់ប្រេងឥន្ធនៈ កាល់តិចនៅក្បាលស្ពានគីហ្ស៊ុណាត្រើយខាងលិច ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ហេតុការណ៏បង្កឲ្យមានការ ភ្ញាក់ ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ដោយមិនដឹងម្ចាស់ ទៅទីណានោះទេ ។
លោក ស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផែន សណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថា នៅពេលដែលមិនឃើញមានវត្តមាន ម្ចាស់រថយន្តខាងលើ ដោយសារតែបាត់ជាច្រើនម៉ោងនោះ ក៏ត្រូវបានម្ចាស់ស្ថានីយ ប្រេងប្រញាប់រាយការណ៏មក អធិការនគរបាលក្រុងកំពង់ចាម ឲ្យបានដឹង ដោយសារតែប៉ះពាល់សណ្តាប់ធ្នាប់ រថយន្ត ថែមទាំងបាន បើកភ្លើងឌឺមីចោលទៀត ។ លោកស៊ាម យូសេង អធិការរងនគរបាល ក្រុងកំពង់ចាម ប្រាប់បន្តថា បន្ទាប់មកដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តនោះ ដោយបានចាត់ឲ្យមន្ត្រីនគរបាល ចរាចរក្រុងកំពង់ចាម ចុះទៅពិនិត្យមើលរថយន្តដោយ ឃើញមានស្លាកស្នាម កំពិតផ្នែកខាងមុខ និងបែកភ្លើងស្តុបខាងស្តាំ។ រថយន្តនេះត្រូវបានគេ បើកមកទុកចោល តាំងតែពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែមីនាម្លេះ ហើយគេមិនដឹងថាម្ចាស់រថយន្តបានចេញទៅទីណាឡើយ ។ នាយប់ថ្ងៃដដែលសមត្ថកិច្ចបានស្ទូចយក រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ។ លោកស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផែនសណ្តាប់ធ្នាប់ បញ្ជាក់ ថារថយន្តទំនើបខាងលើបានរងការខូចខាតផ្នែក ខាងមុខនោះ មិនដឹងដោយសារតែប៉ះ ទង្គិចនឹងអ្វីនោះទេ ហើយត្រូវបានម្ចាស់បើកមករក្សាទុក នៅក្នុងបរិវេណស្ថានីយលក់ប្រេង ឥន្ធនៈកាលតិច ក្បាលស្ពានគីហ្ស៊ុណា ហើយបានចេញទៅបាត់តែម្តង ។ ជាមួយនោះរូប លោកសូមអំពាវនាវ ដល់ម្ចាស់រថយន្តខាងលើមេត្តាមកយករថយន្តត្រឡប់ទៅផ្ទះ វិញផង ឥឡូវរថយន្តត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
មហាជន មានចម្ងល់ថា តើរថយន្តទំនើបខាងលើមានបញ្ហាអ្វី ? បានជាម្ចាស់បើកមកទុកចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយរថយន្តថែមទាំងរងការខូចខាតផ្នែកខាងមុខ ដូច្នេះប្រហែលជាមានបញ្ហាណាមួយកើតឡើងទេដឹង ទើបម្ចាស់គេចខ្លួនចោលរថយន្តដូច្នេះ ? ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!