នាវា​ចិន​ចាប់​ផ្ដើម​សម្រុក​រក​យន្តហោះ​ម៉ាឡេស៊ី​សាជាថ្មី

 
 

នាវា​ចិន​ចំនួន​៨​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា ​បាន​បញ្ជូន​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​ប៊ូអ៊ីង ៧៧៧ សាជាថ្មី​​​​​នៅ​​នៅ​ក្នុង និង​ជុំវិញ​សមុទ្រ​ឥណ្ឌា។ ការ​ប្រកាស​នេះ​បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​រុករក​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​លុបចោល​តាម​គោលដៅ​ថ្មី​។


យោង​តាម​មន្ត្រី​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកHong Lei ​បាន​បញ្ជាក់​ថា ​​​មកដល់​សប្ដាហ៍​ទី​២​នេះ​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវា​សរុប​ចំនួន​១១​គ្រឿង​ហើយ​សម្រាប់​ជួយ​ស្វែងរក​យន្តហោះ​​​ដែល​បាត់​ខ្លួន ខណៈ​ដែល​ផ្កាយរណប​​២១​គ្រឿង​របស់​ខ្លួន​ក៏​ត្រូវ​បាន​ប្រើប្រាស់​​ផង​ដែរ ដើម្បី​ចាប់​យក​ដាន​យន្តហោះ​ខាងលើ​។

​​​​រីឯ​លោក  Hishammuddin Hussein រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជួន​ម៉ាឡេស៊ី​វិញ​បាន​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ ​មាន​ប្រទេស​ចំនួន​​២៦​​​​បាន​សហការ​ជួយ​ស្វែងរក​យន្តហោះ​ខាងលើ​ដែល​គេ​សង្ស័យ​ថា​​អាច​ហោះ​ងាក​ចេញ​ពី​​ផ្លូវ​ហោះហើរ​ទៅ​ទីក្រុង​ប៉េកាំង​ គេច​​ទៅ​ភាគ​ ខាងជើង​​លើ​ប្រទេស​ថៃ​សំដៅ​​ទៅ​​ប្រទេស​កាហ្សាក់ស្ថាន ឬ ងាក​មក​ទិស​ខាងត្បូង​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា៕


ប្រភព​​ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម