មន្ដ្រីយោធាស័ក្ដិ៤កន្លះ ខ្យល់គស្លាប់ក្នុងរថយន្ដ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២១ ខែមីនា នៅក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ដ CRV ។ សាក្សីពីកន្លែងកើតហេតុបានបញ្ជាក់ថា បុរសដែលដេកស្លាប់នៅក្នុងរថយន្ដនោះត្រូវគេស្គាល់អត្ដសញ្ញាណថា មានឈ្មោះ មាស សាមឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ដ្រីស័ក្ដិ៤កន្លះ បម្រើការនៅក្រសួងការពារជាតិ ស្នាក់នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
មុនពេលកើតហេតុគេឃើញបុរសរូបនោះ ចូលទៅធ្វើការនៅក្នុងក្រសួងការពារជាតិដូចសព្វដង តែមួយសន្ទុះក្រោយមកគេសង្កេតឃើញថា រូបគាត់ដូចជាមានអាការៈមិនសូវស្រួលខ្លួន ហើយបានដើរចូលទៅសម្រាកក្នុងរថយន្ដរបស់ខ្លួនម៉ាក CRV បន្ទាប់មកគេក៏ឃើញបែកពពុះមាត់ស្លាប់តែម្ដង ។ បច្ចុប្បន្នសាកសពដែលជាមន្ដ្រីយោធាស័ក្ដិ៤កន្លះ ដូចមានអត្ដសញ្ញាណខាងលើ ត្រូវបានគេដឹកយកទៅតម្កល់ទុកនៅវត្ដស្វាយដង្គំ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!