ភិន សុដាលីស ជីវិតគូរបស់នាងនិង ប៉ែន ចំរ៉ុង ចាប់ផ្តើមឡើងពី បាតដៃទទេ មិនពឹងលើគ្រួសារ

 
 

ភ្នំពេញៈ ក្នុងអំឡុងពេលដែល នាង ភិន សុដាលីស រស់នៅជាមួយគ្រួសារមើលទៅ នាងប្រៀបដូចជា ព្រះនាងតូចរស់នៅ លើគំនរមាស ប្រាក់លុយកាក់ ដែលឪពុកម្តាយនាងមានចង់បាន អ្វីបានតាមប្រាថ្នា មិនខ្វល់ខ្វាយអ្វីឡើយ ប៉ុន្តែនៅពេលដែល នាងសម្រេចចិត្តស្រវ៉ាយក លោក ប៉ែន ចំរ៉ុង ធ្វើជាស្វាមីឥតខាន់ស្លាមក ជីវិតនាងបានប្រែប្រួល ហើយនៅក្នុងនោះ ដែលម្ចាស់សាម៉ីខ្លួនរូបនេះ ក៏បានទទួលស្គាល់ថា ជីវិតរបស់នាងនិងស្វាមី គឺចាប់ផ្តើមឡើងពី បាតដៃទទេ មិនពឹងលើទ្រព្យគ្រួសារ ឆ្លងកាត់ព្យុះភ្លៀង ដើម្បីកសាងគ្រួសារ ឲ្យមានសុភមង្គលឡើយ ។

តាមរយៈសារវែងអន្លាយ ដែលស្រីស្អាតនាង ភិន សុដាលីស បានសរសេរបង្ហោះនៅលើ Facebook បែបក្នុងន័យចង់បង្ហាញ ពីការតស៊ូរវាងនាង និងស្វាមីឲ្យមហាជនបានឃើញថា « ខ្ញុំមិនបន្ទោសបងបង និង ប្អូនប្អូន មួយចំនួន ដែលមិនបានដឹងរឿង របស់ខ្ញុំច្បាស់ និងតែងតែយកជីវិតរបស់ខ្ញុំ យកទៅប្រៀបធៀប ជាមួយមនុស្សដទៃ ថ្ងៃណាមួយពួកគាត់ នឹងបានដឹងថា ការខំប្រឹងពីបាតដៃទទេ មិនពឹងលើអ្នកដទៃ ឪពុកម្តាយរឺក៏បងប្អូន ឆ្លងកាត់ព្យុះភ្លៀង និងបញ្ហាជាច្រើន ដើម្បីកសាងគ្រួសារដ៏ មានសុភមង្គលមួយ ជាមួយមនុស្សដែលយើងស្រលាញ់ មានផ្ទះសំបែង មានទ្បានជិះ និងរបស់ប្រើប្រាស់ខ្លួនឯង ខណៈពេលដែលមនុស្សមួយចំនួន កំពុងទទួលការបែងចែក និងរៀបចំទុកដាក់ ជាស្រេចពីឪពុកម្តាយ»។

ភរិយាដោយចុះត្រឹម អេតាស៊ីវិលរបស់ លោក ប៉ែន ចំរ៉ុង រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «អ្នកមិនមែនជាអ្នកមាន ក៏គ្រាន់បើជាងខ្ញុំនោះទេ បើសិនជាអ្នកទាំងអស់នោះ មិនមែនបានមកពីការខំប្រឹង ដោយកំលាំងញើសឈាម របស់ខ្លួនអ្នកឯង ខ្ញុំមិនមែនជាអ្នកមានទេ តែខ្ញុំឲ្យតម្លៃលើ សម្ថភាពរបស់ខ្ញុំ និងឲ្យកំលាំងចិត្តមកខ្លួនខ្ញុំថា ខ្ញុំនិងអាចធ្វើវាបាន ក្នុងថ្ងៃណាមួយ ឱកាសមិនដែលបោះបង់អ្នកទ្បើយ រឿងជីវិតគេ គេអាច ដោះស្រាយបាន ដោយខ្លួនគេ អ្នកមិនចាំបាច់ជាន់ពន្លិច រឺចេះដឹងរឿងគេនោះទេ គួរតែទុកពេលវេលាទាំងនោះ សម្រាប់ខ្លួនឯងធ្វើអ្វី ដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ហើយមិនរំខានជីវិតឯកជនអ្នកដទៃ មិនធ្វើការសន្សំរឿង ទុករឿងអ្នកដទៃ ក្នុងខ្លួនឯងច្រើនពេក ធ្វើឲ្យសេចក្តីសុខ ខ្លួនឯងបាត់បង់ ព្រោះរវល់តែខ្វល់ខ្វាយ ពីជីវិតរបស់គេ ដូច្នេះកុំវាយតម្លៃលើ នរណាម្នាក់តែសំបកក្រៅ ដោយមិនដឹង ពីភាពលំបាក និងការតស៊ូរបស់គេ ថ្ងៃណាមួយអ្នកនឹងដឹង ពីអារម្មណ៍មួយនេះមិនខាន មនុស្សទាំងអស់គ្នាសុទ្ធ តែមានការតស៊ូ និងចង់បានអ្វីដែលល្អៗ អរគុណចំពោះអ្នក ដែលបានឲ្យកំលាំងចិត្ត និងឲ្យតំលៃចំពោះខ្ញុំកន្លងមក » ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម