គម្រោងមង្គលការចន ច័ន្ទលក្ខិណាបរាជ័យឆ្នាំ 2016
រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា សម្រេចចិត្តលើកពេលរៀបការជាមួយគូស្នេហ៍ថ្មី ព្រោះយល់ថាជាឆ្នាំឆុង ។ ទោះជាយ៉ាងណាក្តី តារាសម្តែងរូបនេះនៅតែគ្រោងរៀបការបែបសាមញ្ញ មិនចង់អធិកអធមទេ ។
ដំណឹងស្នេហារវាងតារាសម្តែងស្រីចន ច័ន្ទលក្ខិណា និងអ្នកជំនួញសម្បូរទ្រព្យ លោកហេង ឡុង នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ។ ពីមុនអ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍គ្រោងរៀបការក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែដោយមមាញឹកនឹងការងារ នាងសម្រេចចិត្តលើកពេលទៅឆ្នាំក្រោយវិញ ។ ដំណឹងខ្សឹបខ្សៀវក្នុងចង្កោមអ្នកសិល្បៈថាតារាសម្តែងចន ច័ន្ទលក្ខិណា នឹងមានសំណាងទទួលបានកាដូ មានតម្លៃជាងកន្លះលានដុល្លារពីគូស្នេហ៍ដើម្បីសាងសុភមង្គល។
តារាស្រីវ័យ៣៦ឆ្នាំរូបនេះបញ្ជាក់កាលពីពេល ថ្មីៗនេះថា គម្រោងរៀបការឆ្នាំនេះអាចនឹងពន្យារពេលព្រោះតែនាង និងគូស្នេហ៍មមាញឹកនឹងការងារស្ទើររកពេលសម្រាកគ្មាន។ អ្នកនាងលក្ខិណាបច្ចុប្បន្នខិតខំពង្រឹងការងាររកស៊ីឲ្យទាំងហាងកែសម្រស់ ហាងផ្កាស្រស់ ការងារសម្តែង និងពិធីករ ដូចនេះមង្គលការនាងបញ្ជាក់ថា នឹងធ្វើឡើនៅឆ្នាំក្រោយវិញ ។
ប្រភពជិតស្និទ្ធអ្នកនាងចន ច័ន្ទលក្ខិណាលើកឡើងថា គូស្នេហ៍នាងដែលជាអ្នកជំនួញ មានទាំងចម្ការម្រេច ក្រុមហ៊ុនជួលដី ក្រុមហ៊ុនមេធាវីនោះនឹងលើកមុខមាត់នាងយ៉ាងសម្បើមជាមួយនឹងសម្ភារ និងលំនៅឋានមួយចំនួន ។ ផ្ទះវីឡាប្រណីតនៅតំបន់ទួលគោកមានតម្លៃប្រមាណ៣៥ម៉ឺនដុល្លារនឹងក្លាយជាជម្រក និងជាកម្មសិទិ្ធរបស់តារាសម្តែងចន ច័ន្ទលក្ខិណាក្រោយពីរៀបការរួច ។ ពិធីមង្គលការនាងនឹងមិនហួសឆ្នាំក្រោយឡើយ ។ ទោះជាយ៉ាងណាក្ដីគម្រោងរៀបការផ្គួបជាមួយនឹងការឡើងវីឡានៅតំបន់ទួលគោកនោះមិនប្រាកដទេ ។ អ្នកនាងចន ច័ន្ទលក្ខិណា និយាយថា «មិនមានគម្រោងរៀបចំពិធីមង្គលការធំដុំខ្លាំងទេ គឺចង់ធ្វើបែបសាមញ្ញមួយ ព្រោះតែនាង និងគូស្នេហ៍សុទ្ធតែមានវ័យចំណាស់ រៀងៗខ្លួនហើយដែរ ។ ម្ស៉ាងអ្នកនាងលក្ខិណា គិតថា ពិបាកក្នុងការគ្រប់គ្រងរៀបចំ ដូច្នេះចង់ទុកពេលវេលាគិតពីការងារនិងមុខជំនួញឲ្យបានច្រើនជាង ។ មង្គលការនឹងធ្វើទៅតាមបែបសាមញ្ញ ប៉ុន្តែអ្នកនាងចន ច័ន្ទលក្ខិណា ចង់ឲ្យអ្នកចូលរួមជួបជុំគ្នាសប្បាយឲ្យបានច្រើន ជាងការរៀបចំធំដុំដែលនាំឲ្យនាងហត់ច្រើន និងមិនបានសប្បាយជុំគ្នានោះ ។ អ្នកសិល្បៈលើកឡើងថា ពេលនេះអ្នកនាងចន ច័ន្ទលក្ខិណា ដុតដៃដុតជើង និងប្រឹងប្រែងក្នុងអាជីវកម្មមួយចំនួនបន្ថែម ដូចជាបើកហាងលក់ និងតុបតែងផ្កាស្រស់ បន្ថែមលើអាជីពហាងថែរក្សាសម្រស់ ដើម្បីកុំឲ្យគេសម្លឹងឃើញថា នាងរង់ចាំពឹងតែកម្លាំងញើសឈាមគូស្នេហ៍ ។ អ្នកនាងលក្ខិណា ចង់ពង្រឹងខ្លួនឲ្យក្លាយជាអ្នកជំនួញជោគជ័យដូចអនាគតស្វាមីដែរ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!