ព្រាប សុវត្ថិ ច្រៀងបទភ្លេងថ្មី «សម្លរសម្លក់» ៣នាក់រួមគ្នា ជាមួយពេជ្រ សោភា និងជី ដេវិត កក្រើកឆាកតន្ត្រី (មានវីដេអូ)

 
 

នាពេលបច្ចុប្បន្ន លោកជី ដេវីត ត្រូវបានមនុស្សជាច្រើន ទទួលស្គាល់លោកថា គឺជា អ្នកចម្រៀង និងជាអ្នកនិពន្ធវ័យក្មេងម្នាក់ ដែលពោរពេញទៅដោយទេពកោសល្យ ក្នុងការនិពន្ធនូវចម្រៀងថ្មី និងបទភ្លេងថ្មីដោយស្នាដៃខ្លួនឯងផ្ទាល់់។

មិនថាយ៉ាងណា នាពេលថ្មីៗនេះ លោកបានសហការគ្នាជាមួយ សិល្បករ រាមច្បងគឺលោក ព្រាប សុវត្ថិ ដើម្បីបង្កើតនូវចម្រៀងថ្មីច្រៀងរួមគ្នា ៣នាក់ ដោយមានលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា និងលោក ជី ដេវីត ផងដែរ។

បទនេះ គឺជាបទភ្លេងថ្មី ព្រមទាំងមានអត្ថន័យប្លែកទៀតផង ដែលមានចំណងជើងថា​ «សម្លសម្លក់»។ មិនត្រឹមតែប៉ុណ្ណោះ លោក ព្រាប សុវត្ថិ បានសរសើរ និងអរគុណ តាមរយៈទំព័រហ្វេសប៊ុក Preap Sovath ថា៖ «បទនេះគឺបទ សម្លសម្លក់ ដែលយើងធ្វើរួមគ្នាជាងមួយអាទិត្យនេះហើយនិពន្ឋបទភ្លេងដោយប្អូន Devith ។ ហើយក៏អរគុណប្អូនទាំងពីរដែលផ្តល់កិត្តយសអោយបង យើងទាំងអស់គ្នាក៏មានកិត្តិយស យើងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា យើងផ្តល់កិត្តិយសអោយគ្នាទៅវិញទៅមកគឺជាការមួយដែលគោរពគ្នាដោយពិតប្រាកដ។ អ្នកណាដែលល្អក៏យើងទទួលយក អ្នកណាដែលមិនល្អយើងបោះបង់ហើយរើសយកសេចក្តីល្អសម្រាប់ខ្លួនយើងដែលយើងពេញចិត្ត។ អរគុណដល់បងប្អូនដែលគាំទ្រសិល្បៈខ្មែរ»

ដូចនេះ ចង់ដឹងថា បទ​ ”សម្លសម្លក់” នេះមានអត្ថន័យយ៉ាងណា សូមទស្សនាទាំងងអស់គ្នា៖



 

ប្រភព៖ Facebook | YouTube

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម