ដំណឹងដ៏គួរឲ្យសោកស្តាយ! ក្រុម One Direction សល់តែសមាជិក ៣នាក់ប៉ុណ្ណោះ
បរទេស៖ ក្រុម One Direction គឺជាក្រុមតន្រ្តីបុរស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ក្នុងចំណោមស្រទាប់យុវវ័យគ្រប់មជ្ឈដ្ឋាន។ ក្រុមមួយនេះកាលពីបង្កើតឡើងដំបូង មានសមាជិក ៥នាក់ ដូចជា លោក Niall Horan, Liam Payne, Harry Style, Louis Tomlinson និង លោក Zayn Malikប៉ុន្តែក្រោយមក គួរឲ្យសោកស្តាយ Zayn Malik លោកបានប្រកាសថា ចាកចេញពីក្រុម One Direction និងក្លាយជាតារាចម្រៀងឯករាជ្យវិញ។
សមាជិក One Direction ដំបូង
យ៉ាងណាមិញ សូមក្រឡេកមកមើល លោក Harry Style ឯនេះវិញ នាពេលថ្មីៗនេះ លោកបានលើកទង់ជ័យស ដោយប្រកាសក្តែងៗថា លោកបានចាកចេញពីក្រុម One Direction ជាផ្លូវការហើយ។ ក្នុងនោះ ក្រុមហ៊ុនថតចម្រៀងរបស់ One Direction បានថ្លែងទៅកាន់លោក Harry Style ថា៖ «យើងជូនពរឲ្យ Harry ជោគជ័យបំផុត។ ហើយយើងពិតជារីករាយណាស់ ដែលបានធ្វើការជាមួយគាត់។ Harry គឺជាសុភាពបុរសមួយរូប ហើយយើងដឹងថាមិត្តរបស់យើង Jeffrey Azoff នឹងមើលថែគាត់បានល្អ។ យើងសង្ឃឹមថា ពួកយើងនឹងបានជួបគ្នានៅពេលក្រោយ ហើយផឹកស្រាក្រហមជាមួយគ្នា នៅឯ LA»។
ជាការពិតណាស់ ឥលូវនេះលោក Harry បានក្លាយទៅជាសិល្បករទោលទៅហើយ ដោយកាលពីថ្ងៃទី១៨ មីនា លោកបានចុះកុងត្រា ជាមួយនឹងផលិតកម្ម CAA ។ បើយោងតាមប្រភពបានឲ្យដឹងថា លោក Harry បានបញ្ចប់ជាមួយក្រុម One direction ទៅហើយ។
បើយោងតាមភ្នាក់ងារនៃកាសែត The Sun បានរាយការណ៍ថា ៖ «ក្រុមភ្នាក់ងារថ្មី របស់លោក Harry ព្រមទាំងលោកផ្ទាល់ នៅក្នុងឆ្នាំនេះ កំពុងតែនាំគ្នាខិតខំធ្វើការយ៉ាងមមាញឹកមែនទែន ព្រោះថាពួកគេមានគម្រោង នឹងលើកស្ទួយលោកឲ្យក្លាយទៅជាកំពូលតារាទោល នៅឆ្នាំក្រោយ»។
ប៉ុន្តែមិនថាយ៉ាងណា មិនទាន់មាននរណាម្នាក់ បានជ្រាបច្បាស់ឡើយ អំពីមូលហេតុថាតើ ហេតុអ្វីបានជាលោក Harry សំរេចចិត្តចាកចេញពីក្រុមបែបនេះ។
ដូចនេះ ពួកយើងនឹងរង់ចាំស្តាប់ការពិត នៅពីក្រោយរឿងនេះទាំងអស់គ្នា ហើយសង្ឃឹមថាលោក Harry នឹងចេញមុខបកស្រាយ អំពីមូលហេតុក្នុងពេលឆាប់ៗនេះផងដែរ៕
លោក Harry Style អតីតសមាជិក One Direction
ប្រភព៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!