លោកយាយ វ័យ ៨៧ឆ្នាំ ហាត់ក្បាច់គុន កុងហ្វូ បានសម្រេច ព្យាបាលជម្ងឺប្រចាំកាយ (មានវីដេអូ)
ចិន៖ កាលពីពេលថ្មីនេះ លោកយាយចំណាស់ម្នាក់ កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរ ការខិតខំព្យាយាម ហាត់ប្រាណបែបកុងហ្វូរបស់គាត់ ដើម្បីព្យាបាលជំងឺប្រចាំកាយក្នុងវ័យចាស់ជរា។
បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងដែរថា លោកយាយចំណាស់ Liu Xiuying វ័យ៨៧ឆ្នាំ បានហាត់ប្រាណបែបលក្ខណៈកុងហ្វូ ដើម្បីជម្នះជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល ដែលគាត់មាន។ តាមរយៈរូបថត និងវីដេអូ ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមនោះ មានការចាប់អារម្មណ៍ច្រើន ដោយគេមើលឃើញថា លោកយាយហាត់ប្រាណដោយលើកជើងរបស់គាត់ ផុតក្បាលអិបនឹងសរសរ ក្បែរផ្ទះរបស់គាត់ ស្ថិតនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ក្នុងលក្ខណៈក្បាច់គុនកុងហ្វូតែម្តង។
យ៉ាងណាមិញ ក៏នៅមានការហាត់ប្រាណផ្សេងៗទៀត ដូចជា ការលើកជើងទាត់ដៃខ្លួនឯង ពត់ជើងសន្ធឹងទៅលើកម្រាលឥដ្ឋទៀតផង។ មិនតែប៉ុណ្ណោះ លោកយាយថែមទាំងហាត់ប្រដាល់ ដាំដុះបន្លែបង្កាដោយខ្លួនឯង និងធ្វើម្ហូបអាហារចំអិន សព្វគ្រប់បែបយ៉ាង បានដោយខ្លួនឯងផងដែរ។ ដោយសារតែការអនុវត្តបែបនេះ ជាប្រចាំ បានធ្វើឲ្យភ្នែករបស់លោកយាយ កាន់តែភ្លឺច្បាស់ ខួរក្បាលគិតរហ័ស និងមានសុខភាព ល្អជាងមុនផងដែរ ៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Asiantown
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!