ឃាត់ខ្លួនយុវជន ដែលកាប់ម្តាយបង្កើត ឲ្យរបួសធ្ងន់ នៅកោះកុង ខណៈព្យាយាមរត់គេច ចូលប្រទេសថៃ (UPDATE)
កោះកុង៖ ត្រូវកម្លាំងសមត្ថកិច្ចប្រចាំការ នៅតំបន់ការពារខ្សែក្រវ៉ាត់ បន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅម៉ោងប្រមាណ ០៦៖៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន យុវជនម្នាក់ ដែលបានកាប់ម្តាយ បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះសុំលុយមិនឲ្យ តាមបំណងខ្លួន ខណៈជនរូបនេះ ព្យាយាមរត់គេចឆ្លងដែន ចូលប្រទេសថៃ ។ បើតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុន សេរីវុធ ត្រូវបានឃាត់ខ្លួននៅម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមីនា នៅក្បែរច្រកព្រំដែន កម្ពុជា-ថៃ ខណៈជនសង្ស័យរូបនេះ ព្យាយាមរត់ឆ្លងដែន ទៅកាន់ប្រទេសថៃ។ គួរំលឹកថា នៅម៉ោងប្រមាណ ០៩៖១៥នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យ អ៊ុន សេរីវុធ វ័យ២២ឆ្នាំ បានកាប់ម្តាយ របស់ខ្លួន ឈ្មោះ ម៉ៅ មិត្ត អាយុ៥៦ឆ្នាំ បណ្តាលឲ្យរបួសដៃធ្ងន់ធ្ងរ បន្ទាប់ពីស្រ្តីដែលជាម្តាយ មិនព្រមឲ្យលុយ ដូចអ្វីដែលរូបគេ បានសុំ ដែលហេតុការណ៍នេះ កើតឡើងស្ថិតនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ។
បើតាមអ្នកភូមិខេងខូង បានឲ្យដឹងថា អ៊ុន សេរីវុធ នេះ ជាក្មេងញៀនថ្នាំ ដល់ថ្នាក់ម្តាយឳពុក និយាយលែងស្តាប់គ្នា ហើយលើស ពីនេះទៀត ជនរូបនេះ តែងតែបង្ករឿងក្នុងគ្រួសារស្ទើររាល់ថ្ងៃ ក្នុងថ្ងៃកើតហេតុ សេរីវុធ នេះ បានសុំលុយឳពុក តែត្រូវម្តាយរបស់ខ្លួន ហាមមិនឲ្យ និងស្តីឲ្យបុរសជាប្តីថែមទៀត ភ្លាមនោះឳពុកជនសង្ស័យ បានចុះមកលីប៉ាវធ្យូង ដាក់លើកទូក ស្រាប់តែឮសំឡេង ប្រពន្ធស្រែកឲ្យជួយ ភ្លាមនោះក៏រត់ទៅមើល ឃើញឈាមហូរស្រោចពេញខ្លួន ក៏ដឹងថា កូនប្រុសខ្លួនជានាក់កាប់។ អ្នកភូមិបានបន្តទៀតថា ក្រោយពីកាប់ម្តាយបណ្តាលឲ្យរបួសធ្ងន់ យុវជនញៀនថ្នាំរូបនេះ បានរត់ចូលព្រៃ គេចខ្លួនបាត់ បន្ទាប់មក កម្លាំងសមត្ថកិច្ចបានចុះមកពិនិត្យ កន្លែងកើតហេតុ ឃើញថា ជនសង្ស័យ អ៊ុន សេរីវុធ បានធ្វើសកម្មភាព ចាក់ម្តាយនិងកន្ត្រៃ ហើយកាប់និងពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ រួចមកជនសង្ស័យ បានរត់ចូលព្រៃ បាត់ស្រមោល ឯស្រ្តីជាម្តាយត្រូវបាន អ្នកភូមិ និងសមត្ថកិច្ចដឹក មកជួយសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!