ប្ដី​ប្រពន្ធ​ផ្ទុះ​ហិង្សា ផ្អើល​ប្រជាពលរដ្ឋ តាមដងផ្លូវ

 
 

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៩ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា មាន​ករណី​ហិង្សា​មួយ​ផ្ដើម​ ចេញពី​រឿង​មើលងាយ​គ្នា ។ ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ប្រាប់​ថា នារី​ម្នាក់​ ដែល​ជា​អ្នកលក់​មាន់ និង​ស្លាបមាន់​អាំង ក្បែរ​ភោជនីយដ្ឋាន អាន់​ឆើ​សុខសាន្ត ។ ការ​លក់ដូរ​ដំណើរការ​ជា​ធម្មតា តែ​មួយសន្ទុះ​ក្រោយមក​មុន​ ពេល​កើតហេតុ​ក៏​មាន​ វត្តមាន​ភ្ញៀវ​ម្នាក់​ទៀត​ ដែល​គេ​ដឹង​ថា​ ជា​ប្អូនថ្លៃ​របស់​ស្ត្រី​ដែល​ជា​អ្នកលក់ ក៏​បាន​ចូល​ញ៉ាំ​អាហារ​ នៅ​ទីនោះ ។

ពេល​នោះ​ស្ត្រី​ដែល​ជា​បងថ្លៃ​បាន​និយាយ​ដៀមដាម មើលងាយមើលថោក​បងប្រុស​ខ្លួន និង​ក្រុម​គ្រួសារ ។ ដោយ​ទ្រាំ​នឹង​សម្តី​មាក់ ងាយ​របស់​បងថ្លៃ​មិន​បាន ប្អូនថ្លៃ​ក៏​មានចិត្ត​ខឹង​ស្ទុះ​ទៅ​ ទាត់​ធាក់ របស់របរ​ដែល​ កំពុង​លក់ដូរ ខ្ទេចខ្ទី​គ្មាន​សល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ អ្នកទិញ​ដូរ​នៅ​កន្លែង​នោះ រត់​ចែក​ជើង​គ្នា ។ ហេតុការណ៍​នោះ​បាន​ស្ងាត់ ដោយ​បាត់​វត្តមាន​ប្អូនថ្លៃ តែ​មួយសន្ទុះ​ក្រោយមក​ក៏​ លេចមុខ​សារ​ជា​ថ្មី​ជាមួយ នឹង​បងប្រុស​ម្នាក់​ទៀត ដែល​គេ​ដឹង​ច្បាស់​ថា​ជា​ប្តី​របស់​ស្ដ្រី​អ្នកលក់ ហើយ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា បាន​បែកចានបែកឆ្នាំង​រស់នៅ​ផ្ទះ​ផ្សេង​គ្នា​ ច្រើន​ខែ​មក​ហើយ ។ បន្ទាប់​មក​ជម្លោះ​របស់​អ្នក​ទាំង​ពីរ ទាំង​បី ក៏​ផ្ទុះ​ឡើង​សារ​ជា​ថ្មី ឈ្លោះ​ជេរ​បញ្ចោរ​គ្នា​គ្មាន​ត្រា​ប្រណី គ្មាន​សំចៃមាត់ ឬ​ក៏​នឹកឃើញ​អនុស្សាវរីយ៍​ប្តី​ប្រពន្ធ​ ដែល​ធ្លាប់​រួមរស់​កាល​ នៅ​សុខសាន្ត​ជាមួយ​គ្នា​សូ​ម្ បី​តែ​បន្តិច ។

ក្នុង​នោះ​របស់របរ​លក់ដូរ​ក៏​ជា​ឧ​បករ​ណ៏​បញ្ចេញ​កំហឹង របស់​អ្នក​ទាំងនោះ​ដែរ ។ ព្រឹត្តិការណ៍​ជម្លោះ​ រវាង​ប្តី​ប្រពន្ធ​ដែល​រស់នៅ​បែក​ចាន បែកឆ្នាំង​គ្នា​នេះ ក៏​បាន​ផ្អើល​ដល់​សមត្ថកិច្ច និង​អ្នក​ធ្វើ​ដំណើរ​ តាម​ដងផ្លូវ ឈប់​មើល​យ៉ាង​ណែនណាន់តាន់តាប់​ស្ទះ​ចរាចរ​ថែម​ទៀត​ផង ។ ក្រោយមក​សមត្ថកិច្ច​បាន​ត្រឹម​តែ​មានការ​ សម្រុះសម្រួល​តែ​ប៉ុណ្ណោះ ព្រោះ​នេះ​ជា​ រឿង​ក្រុម​គ្រួសារ​របស់​គេ ដោយ​សមត្ថកិច្ច​មិន​បាន ដឹង​ពី​រឿងរ៉ាវ​ស៊ី ជម្រៅ​ក្នុង​គ្រួសារ​គេ​ឡើយ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម