វាយ១កែងកាំភ្លើង បាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពវាយ និងបាញ់គំរាមជនរងគ្រោះ២នាក់ ប្លន់យកម៉ូតូមួយគ្រឿង បាត់ដោយសុវត្ថិភាព ខណៈជនរងគ្រោះទាំងពីរ ឈប់នោមទីស្ងាត់កាលពីវេលា ម៉ោង៨និង៤៥នាទី យប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ស្ថិតនៅក្នុងរោង លក់ទឹកត្នោតជូរ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា ហិន សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃ ល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកណើតនៅកោះធំ និងម្នាក់ទៀតពុំត្រូវបាន គេស្គាល់នោះទេ ចំណែកជនសង្ស័យ មានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ១ដើម ម៉ូតូដែលបាត់បង់នោះសេ ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FT-1040 ។
សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ ជិះម៉ូតូដើលេង លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ រួមនិងមិត្តភក្តិ បានឌុបគ្នាក្នុងគោលបំណងដើរលេង លុះដល់ចំណុចកើតហេតុ ជរងគ្រោះបានឈប់ម៉ូតូ ដើម្បីនោម ភ្លាមខណៈកំពុងនោម ស្រាប់តែឃើញជនសង្ស័យ ២នាក់ បានដើរចូលទៅ រួមធ្វើសកម្មភាពប្លន់ ដោយវាយ និងកែងកាំភ្លើង រួចបាញ់គំរាម ១គ្រាប់ ទើបនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ដោយ សុវត្ថិភាព ក្រោយពេលកើតហេតុ នគរបាល ខណ្ឌបានចុះទៅដល់ ជួយអន្តរាគមន៍ស្វែងរកជនសង្ស័យដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!