គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ហ្វាយនែន ប្រកាសប្រើប្រាស់ប្រាក់រៀល គ្រប់ប្រតិបត្តិការក្នុងគ្រឹះស្ថាន ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលខ្មែរ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រីនស៍ហ្វាយនែន ភីអិលសុី (Prince Finance Plc) បានធ្វើសន្និសីទ សារព័ត៌មានប្រកាសចូលរួម ចាប់ប្រតិបត្តិការប្រើប្រាស់ រូបិយវត្ថុជាប្រាក់រៀលខ្មែរ ទៅលើការទូទាត់ប្រាក់បៀវត្សន៍ របស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងការចំណាយរដ្ឋបាលទូទៅនៅក្នុងគ្រឹះស្ថាន ដើម្បីចូលរួមលើកកម្ពស់ ប្រាក់រៀលខ្មែរ ស្របពេលដែលធនាគារជាតិនៃកម្ពុជា នឹងរៀបចំទិវាអបអរសាទរ ការដាក់ឱ្យចរាចរ ប្រាក់រៀលឡើងវិញ លើកទី ៣៦ នៅថ្ងៃ ២០ មីនាឆ្នាំ២០១៦ ខាងមុខនេះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី "ព្រីនស៍ ហ្វាយនែន ភីអិលសុី ក្នុងការចូលរួមលើកកំពស់ ប្រាក់រៀលខ្មែរ" នៅទីស្នាក់ការកណ្តាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ហ្វាយនែន ភីអិលសុី កាលពីថ្ងៃទី ១៨ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ មានការចូលរួមពីសំណាក់ បណ្តាអ្នកសារព័ត៌មានក្នុងសុ្រក ជាច្រើនកុះករ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រត្តិបត្តិ ព្រីនស៍ ហ្វាយនែន ភីអិលសុី បានមានប្រសាសន៍ឲ្យដឹងថា ជាការពិតណាស់ លុយរៀល គឺជារូបិយវត្ថុរបស់កម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងអត្តសញ្ញាណជាតិ មោទនភាពជាតិ និងអធិបតេយ្យសេដ្ឋកិច្ចជាតិ។ ការរក្សាបានអត្តសញ្ញាណជាតិ ជាកាតព្វកិច្ចមូលដ្ឋានរបស់ស្ថាប័ន និងប្រជានជនខ្មែរគ្រប់រូប ដើម្បីលើកស្ទួយកេរ្តិ៍មរតក និងកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ។ បើទោះបីជាកន្លងមកសេដ្ឋកិច្ចកម្ពុជា បានទទួលអត្ថប្រយោជន៍ ពីដុល្លាររូបនីយកម្ម ដោយបានទាក់ទាញវិនិយោគបរទេសឲ្យកើនឡើងយ៉ាងឆាប់រហ័ស ដើម្បីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងជំរុញសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និងសកលក្តី ក៏ប៉ុន្តែដុល្លាររូបនីយកម្ម ក៏បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងហានិភ័យ និងមានភាពផុយស្រួយផងដែរ។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ និងជាប្រត្តិបត្តិករទៅលើសាច់ប្រាក់ តាមរយៈកម្ចីឥណទានជូនប្រជាពលរដ្ឋ និងជាផ្នែកមួយរបស់ធនាគារជាតិនៃកម្ពុជា ហើយនឹងមានទិសដៅពង្រីកខ្លួនជាន្តបន្ទាប់របស់ ព្រីនស៍ ហ្វាយនែន ភីអិលសុី ដើម្បីជាការចូលរួមចំណែក និងគាំទ្រទៅលើការលើកកម្ពស់ប្រាក់រៀលនេះ កន្លងមកគ្រឹះស្ថាន បានធ្វើរួចមកហើយនូវសកម្មភាព ផ្សព្វផ្សាយអំពីប្រភេទ និងការអភិវឌ្ឍន៍របស់ប្រាក់រៀល និងអាត្រាប្តូរប្រាក់នានា ទៅជាប្រាក់រៀល នៅតាមបណ្តាញសង្គម Facebook និងបានធ្វើបទបង្ហាញជូនដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថាន ឲ្យបានយល់ពីតម្លៃ និងការលើកតម្កើងរូបិយប័នជាតិផងដែរ។ ជាពិសេសមកដល់ពេលនេះ គ្រឹះស្ថានក៏នឹងចាប់ផ្តើម ធ្វើការចូលរួមបន្ថែមទៀត ទៅលើការប្រើប្រាស់ប្រាក់រៀល ក្នុងការផ្តល់ជាប្រាក់បៀវត្សន៍ សម្រាប់បុគ្គលិក គ្រប់លំដាប់ថ្នាក់ជាប្រាក់រៀល និងរាល់ការចំណាយទូទាត់ផ្នែករដ្ឋបាល និងលំហូរសាច់ប្រាក់ផ្ទៃក្នុងរបស់គ្រឹះស្ថាន។ ហើយគ្រឹះស្ថាននឹង ជំរុញបន្ថែមទៀត ដើម្បីឲ្យការប្រើប្រាស់ប្រាក់រៀលនេះ មានភាពកាន់តែទូលំទូលាយបន្ថែមទៀត ដោយចាប់ផ្តើមពីបុគ្គលិករបស់ ព្រីនស៍ ហ្វាយនែន ភីអិលសុី គ្រប់ៗគ្នា ដែលជាកោសិការបស់សង្គមជាតិ។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈរលើ ទស្សនៈវិស័យ ក្នុងការផ្តល់ទំនុកចិត្ត និងចូលរួមអភិវឌ្ឍសង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈ សេវាហិរញ្ញវត្ថុប្រកប ដោយវិជ្ជាជីវៈ។
ក្នុងជំហានទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើប្រតិបត្តិការជូនអតិថិជន នូវកម្ចីឥណទាន ៦ប្រភេទ គឺ៖
- កម្ចីខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម
- កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ
- កម្ចីបុគ្គលិកក្រុមហ៊ុន
- កម្ចីទិញផ្ទះ ខុនដូ និងជួសជុលគេហដ្ឋាន
- កម្ចីសងជួសពីស្ថាប័នផ្សេងៗ
- កម្ចីសម្រាប់ជនបរទេស
សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរផ្ទាល់ នៅការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៥ CD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ១៦៨៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!