បវរកញ្ញាព័រតូរីកូ ត្រូវចូលរួមប្រកួត បវរកញ្ញាចក្រវាលឆ្នាំ២០១៦ លះបង់មកុដចោល កណ្ដាលទីដោយហេតុផល ដ៏គួរឲ្យហួសចិត្ដ (មានវីដេអូ)
ព័រតូរីកូ៖ បេក្ខនារី ដែលតំណាងឲ្យព័រតូរីកូ សម្រាប់ការចូលរួមប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០១៦ បានលាលែង ពីតំណែង ក្រោយពីនាងនិយាយថា នាងមិនសូវជាចូលចិត្ដថតរូប ក្នុងពេលធ្វើកិច្ចសម្ភាសន៍មួយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Kristhielee Caride វ័យ ២៥ឆ្នាំ បានធ្វើឲ្យអ្នកគ្រប់គ្រង កម្មវិធីប្រកួតនេះ ស្រឡាំងកាំងជាខ្លាំង នៅពេលដែលរូបនាងនិយាយថា នាងមានភាពធុញទ្រាំនឹងជីវិត ដែលមានមនុស្សជាច្រើនចាំតែតាមដាន និងចាប់អារម្មណ៍មួយនេះ។ ជាមួយគ្នានោះ នាងក៏ថ្លែងប្រាប់កាសែត Puerto Rican នៅក្នុងកិច្ចសម្ភាសន៍ ដែលពុំទាន់បោះពុម្ពចេញផ្សាយនោះថា នាងមិនចូលចិត្ដកាមេរ៉ានោះទេ នាងមានអារម្មណ៍ថាពិភពលោកនេះ កំពុងតែធ្វើបាបនាង ដែលនាងត្រូវមានទឹកមុខល្អជានិច្ច នៅពីមុខកាមេរ៉ា និងត្រូវឆ្លើយរាល់សំនួរដែលចោទសួរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺនៅក្នុងកិច្ចសម្ភាសន៍នេះ ក៏មានវត្ដមាន លោក Desiree Lowry ជាអ្នកចាត់ចែងបវរកញ្ញាចក្រវាលព័រតូរីកូ ចូលរួមផងដែរ ដែលសម្ដីទាំងនេះអាចធ្វើឲ្យ លោកយល់ច្បាស់ពីជម្រៅចិត្ដនាង និងត្រូវលុបចោលរាល់ការងារនាង ដែលត្រៀមនឹងត្រូវបង្ហាញខ្លួន នៅតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយនានា។


រូបភាពនាង Kristhielee Caride ដែលបោះបង់មកុដចោល
យ៉ាងណាមិញ នាង Kristhielee Caride ទើបតែពាក់មកុដប្រហែលជា ៤ខែប៉ុណ្ណោះ ប៉ុន្ដែនាងមិនទាន់ ប្រលងចប់វគ្គប្រកួតសម្រស់ បវរកញ្ញាចក្រវាលឆ្នាំ២០១៦ សម្រាប់តំណាងឲ្យទឹកដីខ្លួន(ព័រតូរីកូ) នោះទេ ដែលបែបនេះ នឹងមានការជំនួសដោយនាង Brenda Jimenez ដែលជាអ្នកជាប់លេខ ២បន្ទាប់ពីនាង។
រូបភាពនាង Brenda Jimenez ដែលនឹងមកជំនួសតំណេង នាង Kristhielee Caride
គួរបញ្ជាក់ថា ការសម្រេចចិត្ដរបស់នាង គឺជាករណីដំបូងនៅក្នុង ការប្រលងបវរកញ្ញាចក្រវាល ព័រតូរីកូ ស្របពេលដែលនាង បោះបង់មកុដចោល មុននឹងកម្មវិធីធំចាប់ផ្ដើម ដែលកាលពីឆ្នាំ ១៩៩៤ អតីតបវរកញ្ញា ព័រតូរីកូ នាង Brenda Robles បានខកខានក្នុងអំឡុងពេលប្រកួត បវរកញ្ញាចក្រវាល ដោយសារតែនាងមានផ្ទៃពោះ៕
ទស្សនាវីដេអូ ពេលប្រកាសលទ្ធផលក្នុងការប្រកួតបវរកញ្ញាចក្រវាលព័រតូរីកូ
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!