ប្រយ័ត្ន! ចាក់សាំងឆេះម៉ូតូ ដោយសារតែសាកថ្ម ទូរស័ព្ទនៅក្នុងកែប... (មានវីដេអូ)

 
 

ថៃ៖ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចូលទៅក្នុងទំព័រហេ្វសប៊ុក ដោយបង្ហាញពីទិដ្ឋភាព ម៉ូតូមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ ក្រោយពីម្ចាស់ម៉ូតូបានទទួល ការហៅចូលទូរស័ព្ទរបស់គាត់ ដែលហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃច័ន្ទ នៅឯស្ថានីយប្រេងឥន្ធនៈ មួយកន្លែង ស្ថិតនៅ Chiang Mai ប្រទេសថៃ។

បើតាមប្រភពបានឲ្យដឹងដែរថា ម្ចាស់ម៉ូតូបានទុកទូរស័ព្ទដៃនៅក្នុងកែបម៉ូតូ ដែលកំពុងតែបញ្ចូលថ្មជាមួយនឹង ឧបករណ៍សាកថ្មបណ្ដោះ អាសន្ន (Power Bank) ខណៈពេលបុគ្គលិកស្ថានីយ៍ប្រេង កំពុងតែចាក់សាំង ដែលភ្លាមៗក៏បង្កឲ្យមានការឆាបឆេះតែម្តង។ ជាសំណាងល្អ ត្រូវបានបុគ្គលិកធ្វើការនៅទីនោះ ប្រើបំពង់ពន្លត់អគ្គីភ័យ ពន្លត់ទាន់ពេលវេលា ទើបមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ លោក Tawarat Sutabutra ជាអ្នកនាំពាក្យរបស់ក្រសួងថាមពល បានធ្វើការព្រមាន ដល់ប្រជាជន ឲ្យយកចិត្តទុកដាក់លើសុវត្ថិភាព ហើយអ្នកបើកបរម៉ូតូទាំងអស់គួរណាបិទទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ ដែលងាយឆ្លង ឬងាយបង្កឲ្យមានការឆាបឆេះ ខណៈពេល ចូលចាក់សាំងផងដែរ៕

ទស្សនាវីដេអូ៖



 


ប្រភព៖ Bangkok.coconuts.co

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម