អ្នកកាសែតម្នាក់និយាយទូរស័ព្ទ សុខៗបែកពពុះមាត់ស្លាប់
ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានឱ្យកាសែត «ក្រុងកម្ពុជា» ប្រចាំខេត្តសៀមរាបម្នាក់ ខណៈពេលនិយាយ ទូរស័ព្ទសុខៗស្រាប់តែ ប្រកាច់បែកពពុះមាត់ ហើយបានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលា ម៉ោង៩និង៣០នាទីថ្ងៃទី១៨ មីនា នេះ ស្ថិតនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ។
លោកវរសេនីយ៍ត្រី ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឱ្យដឹងថា មានពលរដ្ឋរាយការណ៍ មកថា មានបុរសម្នាក់ ជាអ្នកកាសែតបើករថយន្តមក ឈប់ក្បែររោងកាត់សក់ ហើយសុំដេកលើ អង្រឹង ពេលនោះជនរងគ្រោះទាញទូរស័ព្ទមក និយាយសុខៗ ស្រាប់តែបែកពពុះមាត់ប្រកាច់ ហើយប្រជាពលរដ្ឋដែល នៅក្បែរនោះនាំគ្នាជួយសង្គ្រោះបឋម និងលើកជនរងគ្រោះដាក់លើ រថយន្តរបស់ជនរងគ្រោះដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ដោយសារអាក្ការៈធ្ងន់ធ្ងរពេក ជាអកុសលជនរងគ្រោះ ក៏បានស្លាប់នៅក្នុង មន្ទីរពេទ្យតែម្តង ។
លោកអធិការ បានបន្តថា ជនរងគ្រោះឈ្មោះ ទុំ មោង អាយុ៤១ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យអង្គភាព កាសែត«ក្រុងកម្ពុជា» ប្រចាំខេត្តសៀមរាប ។ ក្រោយពីសមត្ថកិច្ចពិនិត្យនិង ធ្វើកោសល្យវិច័យទៅលើសព ជនរងគ្រោះរួចមក បានសន្និដា្ឋនថា ជនរងគ្រោះពិតជាស្លាប់ដោយ សារតែជំងឺខ្យល់គរ ពុំមែនជាករណី ឃាតកម្មគិតទុកជាមុននោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!