គួរឱ្យខ្លាច! រំលោភក្នុងរថយន្ត រួចដឹកនាងទម្លាក់ចោលកណ្តាលផ្លូវ
ខេត្តកំពង់ចាម ៖ នារីម្នាក់អាយុ២១ឆ្នាំ និងមានសតិមិនគ្រប់បានអះអាងថា ត្រូវអ្នកបើកបររថយន្ត រួមទាំងព្រូមិនស្គាល់អត្តសញ្ញាណ ដាក់ថ្នាំងងុយដេក ក្នុងដបទឹកបរិសុទ្ធឱ្យផឹក រួចធ្វើសកម្មភាពចាប់រំលោភម្នាក់ ម្តងៗរហូតបានសំរេច ។ បន្ទាប់មក បានដឹកនារីរងគ្រោះមកទម្លាក់ចោលត្រង់កន្លែងស្ងាត់ ស្ថិតក្នុងភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ។
នារីរងគ្រោះត្រូវគេប្រទះឃើញ ហើយសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ស្រុកចំការលើ រហូតមកដល់ ព្រឹកថ្ងៃទី១៨ មីនា នេះ នាងមានសុខភាពធម្មតាវិញ ហើយកំពុងត្រៀមវិលត្រឡប់ទៅ ស្រុកកំណើត ។
បើតាមប្រភពពីលោកវេជ្ជបណ្ឌិត តាំង គឹមឆេង ប្រធានមន្ទីរពេទ្យបង្អែកស្រុកចំការលើបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ត្រូវបានសមត្ថកិច្ចបញ្ជូនមក កាន់មន្ទីរពេទ្យ ។ ដោយនារីរងគ្រោះពិតជាត្រូវគេរំលោភពិតប្រាកដមែន បើផ្អែកតាមរយៈការពិនិត្យ ។ ក្រុមគ្រូពេទ្យបានបន្តោងសេរ៉ូមឱ្យ ដោយមិនមានអ្នកណាម្នាក់ នៅកំដរនោះទេ តែខាងលោកបានផ្តល់បាយ-ទឹក រហូតដល់នាងកម្លាំង
ដូចដើមវិញ ។
បើតាមការរៀបរាប់របស់នារីរងគ្រោះបន្ទាប់ពីនាងដឹងខ្លួននោះថា រូបនាងទៅចូលរួមក្នុងពិធីមង្គលការបងប្អូននៅខេត្តកំពង់ធំ តែមិនបានដេកទីនោះទេ គឺបានជិះរថយន្តតួរីស ពណ៌.ស១គ្រឿងត្រឡប់មកវិញ ដោយមានមនុស្សជិះជាច្រើននាក់ ។ ស្របពេលដែលមកដល់ត្រង់ចំណុចស្គន់ ស្រុកជើងព្រៃ អ្នកដំណើរបាននាំគ្នាចុះអស់ គឺនៅសល់តែនាង ក្នុងពេលនោះ ព្រូរថយន្តបានហុចទឹកបរិសុទ្ធ១ដប មកឱ្យផឹកស្រាប់តែមិនដឹងខ្លួនរហូត ។ ដូច្នេះ នាងសង្ស័យគេដាក់ថ្នាំងងុយ ដេកលាយក្នុងទឹក ហើយត្រូវអ្នកបើកបររ និងព្រូធ្វើសកម្មភាព ចាប់រំលោភ រួចដឹកមកទម្លាក់ចោលត្រង់ចំណុចខា ងលើក្នុងឃុំល្វា ស្រុកចំការលើ ។
លោកវរសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែកបានប្រាប់ឱ្យដឹងថា នារីរងគ្រោះគឺមានសតិមិនគ្រប់នោះទេ ដោយម្តាយស្លាប់ចោល រីឯឪពុកវិញមានប្រពន្ធថ្មីទៀត បានចាកចេញពីភូមិទៅរស់នៅខេត្តរតនគិរី ។ ហើយនារីរងគ្រោះ ត្រូវអង្គការមួយយកទៅចិញ្ចឹមនៅរាជធានីភ្នំពេញ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!