ប៉ូលីសទំនើង បង្កហិង្សាតាមផ្លូវ
រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិចយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ម្តុំស្តុបកោសដូង ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក មានករណីហិង្សាមួយ បានកើតឡើង។ ប្រភពផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ភាគីទាំងពីរនេះបានធ្វើដំណើរក្នុង ទិសដៅស្របគ្នា តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង ម្ដុំស្ដុបកោសដូង ។
អត្តសញ្ញាណដែលជាជនបង្កដែលគេបានស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក្ដិមួយម្នាក់ ជិះម៉ូតូស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-0756 បានជិះស្ទាក់ពីមុខជនរងគ្រោះ ដែលជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CP-3392 ហើយបានដកសោម៉ូតូថែមទៀតផង ។ ក្នុងហេតុការណ៍នេះនៅពេលដែលភាគីដែលជាមន្ត្រីនគរបាលបានដកសោម៉ូតូ ភាគីខាងប្រជាពលរដ្ឋបានសួរថា ហេតុអីបានជាដក សោម៉ូតូគាត់ មន្ត្រីនគរពាលរូបនោះបានឆ្លើយថា អញឲ្យឈប់ អញដកសោវាយ៉ាងម៉េច ? អញចង់ដក ។
ជាមួយគ្នានោះដែរគេបានឃើញសកម្មភាពរបស់មន្ត្រីនគរបាល មានសភាពច្រងេងច្រងាងខ្លាំង ហើយស្រវឹងស្រាថែមទៀតផង ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ ហើយបានទាក់ទងមន្ត្រី នគរបាល ប៉ុស្តិ៍ទឹកល្អក់មួយ ដើម្បីជួយដោះស្រាយ ។ បន្ទាប់មកក៏មានការ ចាប់វាយខ្នោះ បញ្ជូនបុរសដែលគេស្គាល់ ថាជាមន្ត្រីនគរបាល ពាក់ស័ក្តិមួយ ទៅប៉ុស្ដិ៍រដ្ឋបាល ទឹកល្អក់មួយ ដើម្បីធ្វើការអប់រំ ព្រោះនេះជាទង្វើអសីលធម៌ មួយនៅក្នុងសង្គម ក្នុងនាមខ្លួនជាសមត្ថកិច្ច បម្រើសន្តិសុខជូនប្រជាពលរដ្ឋ បែរជាមានសកម្មភាព ច្រងេងច្រងាង បង្កហិង្សានៅទីសាធារណៈ ធ្វើឲ្យបាត់បង់កិត្តិយស ដល់អង្គភាព ក៏ដូចជាមិត្តរួមអាជីពផងដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!