ពាក្យចចាមអារ៉ាម ដ៏សាហាវបំផុត ដែលធ្វើឲ្យតារា Kpop ជាច្រើន ស្ទើរតែមិនអាច វិលចូលសិល្បៈវិញបាន
កូរ៉េខាងត្បូង៖ លើលោកនេះ អ្វីដែលគួរឲ្យខ្លាចជាងគេបំផុត គឺពាក្យចចាមអារ៉ាម ដែលនិយាយអាក្រក់ពីយើង វាអាចនាំមកភាពបរាជ័យឲ្យយើងគ្រប់ពេល។
សូមក្រឡេកមកមើល តារា Kpop ទាំង៧នាក់វិញ ដែលពួកគេបានរងគ្រោះដោយសារ ពាក្យចចាមអារ៉ាមចោទប្រកាន់ពួកគេ ជាពិសេសស្ទើរតែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ពួកគេ បាត់បង់ពីក្នុងសិល្បៈទៅទៀត ដោយសារតែពាក្យចចាមអារ៉ាមប្រឌិតទាំងអស់នេះ។
ដូចនេះ បើចង់ជ្រាបកាន់តែច្បាស់ សូមតាមដានទាំងអស់គ្នា៖
១) IU
នៅចុងឆ្នាំ២០១៣ កញ្ញា IU បានទទួលរងនូវពាក្យចចាមអារ៉ាមថា នាងកំពុងតែរៀបចំ រៀបការជាមួយសមាជិកក្រុមតន្រ្តីប្រុសម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ប៉ុន្តែនាងបានច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ ព្រមទាំងស្នើសុំឲ្យមានការសើុបអង្កេត និងចាប់ខ្លួនអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងថែមទៀតផង។
២) Han Seungyun (KARA)
នៅក្នុងឆ្នាំ២០១៣ កញ្ញា Seungyeon បានទទួលរងនូវពាក្យចចាមអារ៉ាម ដែលចោទប្រកាន់នាងថា បានទាក់ទាញ និងបញ្ចុះបញ្ចូល អ្នកដែលមានឥទ្ធិពល នៅក្នុងវិស័យសិល្បៈ ដើម្បីឲ្យការងារសិល្បៈរបស់នាងមានភាពរលូន និងកាន់តែប្រសើរឡើង។ ប៉ុន្តែឪពុកម្តាយរបស់នាង បានបដិសេដពាក្យចចាមអារ៉ាមអស់ទាំងនោះផងដែរ។
៣) Sulli f(x)
នៅដើមឆ្នាំ ២០១៤ ពាក្យចចាមអារ៉ាម មានផ្ទៃពោះរបស់ Sulli បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ពីសំណាក់ទស្សនិកជន។ ប្រភពមួយបានអះអាងថា បានឃើញកញ្ញា Sulli ដើរចូលទៅកាន់ គ្លីនិកសម្ភពមួយកន្លែង ហើយពាក្យចចាមអារ៉ាមមិនពិតទាំងអស់នោះ បានរីករាលដាលដូចភ្លើងឆេះព្រៃ ស្ទើរតែគ្រប់មជ្ឈដ្ឋាន។
៤) Park Bom (2NE1)
Bom ធ្លាប់មានពាក្យចចាមអារ៉ាមអវិជ្ជមានជាច្រើន ដែលភាគច្រើនពាក់ពន្ធ័នឹងការវះកាត់កែសម្ផស្ស។ ហើយក៏មានពាក្យចចាមអារ៉ាមមួយទៀតថា នាងបានប្រើប្រាស់គ្រឿងញៀន រីឯផលិតកម្ម YG ក៏ខំប្រឹងទប់ស្កាត់យ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងអ្នកនិយមលេងអ៊ីនធឺណិត ដែលបានធ្វើឲ្យពាក្យចចាមអារ៉ាមទាំងនោះ រីករាលដាលផងដែរ។
៥) Jang Hyunseung (BEAST) & Hyuna (4MINUTE)
នៅដើមឆ្នាំ២០១៤ មានអត្ថបទមួយ ហាក់បីដូចជាស្របច្បាប់ ដោយបានអះអាងថា តារាប្រចាំផលិតកម្ម Cube កញ្ញា HyunA បានកំពុងមានផ្ទៃពោះជាមួយ លោក Hyunseung ដែលជាដៃគូសហការចម្រៀងជាមួយគ្នា។ ក្រោយមក អត្ថបទនោះបានប្រែក្លាយទៅជាអត្ថបទប្រឌិតវិញ។
៦) Rain
នៅក្នុងខែវិច្ឆកា ឆ្នាំ២០១៤ រូបថតអាក្រាត ពេលងូតទឹករបស់លោក Rain ត្រូវបានបែកធ្លាយ ដោយមាន ប្រភពមួយបានអះអាងថា រូបភាពដើមនោះ បានមកពីទូរសព្ទដៃរបស់មិត្តស្រីលោកគឺ កញ្ញា Kim Taehee ដែលបានជ្រុះបាត់។ ក្រោយពីការសើុបអង្កេតមក រូបថតនោះមិនមែន លោក Rain ទេ។
៧) Suho (EXO-K)
ពាក្យចចាមអារ៉ាមធំមួយ បានរីករាលដាលពេញបណ្តាញសង្គម ថាឪពុករបស់ Suho គឺជាក្រុមបក្សពួករដ្ឋាភិបាលនិយមជប៉ុន ហើយដោយពាក្យចចាមអារ៉ាមទាំងនោះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ជេរប្រមាថSuho និងឪពុករបស់គាត់ថែមទៀតផង ប៉ុន្តែក្រោយមក ទើបដឹងថា ពាក្យចចាមអារ៉ាមទាំងនោះមិនពិតឡើយ។
ប្រភព៖ Koreaboo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!