ញាក់សាច់! លេងដល់ពាក់កណ្ដាលម៉ោង ទើបដឹងថាត្រូវដៃគូ ចាប់ទាញប្រដាប់ភេទ ឈឺយ៉ាងធ្ងន់ធ្ងរ
បារាំង៖ កីឡាករបាល់អោបមួយរូប បានរងរបួសត្រង់ប្រដាប់ភេទ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលដែលដៃគូប្រកួត បានទាញផ្នែកខាងក្រោមរបស់ខ្លួន ក្នុងអំឡុងពេលប្រកួត។
រឿងរ៉ាវដ៏មិននឹកស្មានដល់នោះគឺ កីឡាករបាល់អោប Haydn Peacock អាយុ ២៣ឆ្នាំ មកពីប្រទេសអូស្ដ្រាលី របស់ក្រុម AS Carcassonne ត្រូវបានក្រុមដៃគូប្រកួត St. Esteve Catalans Dragons ក្នុងប្រទេសបារាំង បាននាំគ្នាឡោមព័ទ្ធជុំជិត ដណ្ដើមបាល់ ដែលជាចុងក្រោយបន្សល់ទុក របួសនៅត្រង់ប្រដាប់ភេទរបស់គាត់ កាលពីខែមុន។ យ៉ាងណាមិញ ដំបូងឡើង Peacock ក៏មិនបានចាប់អារម្មណ៍ ពីការរងរបួសនេះដែរ រហូតដល់លេងបានពាក់កណ្ដាលម៉ោង ទើបពើបប្រទះនឹងអាការៈឈឺ នៅត្រង់កន្លែងនោះ។
ជាលទ្ធផលក្រោយពីធ្វើការពិនិត្យដោយបុគ្គលិកអ្នកសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួន ទើបដឹងថា ប្រដាប់ភេទរបស់ កីឡាកររូបនេះ បានរងរបួស និងត្រូវការដេរជាបន្ទាន់។ នៅក្នុងនោះ Peacock ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវបានដេរអស់ ១១ថ្នេរ ដើម្បីធ្វើការព្យាបាល ឲ្យជាសះស្បើយឡើងវិញ។ ក្រោយពីមាន ហេតុការណ៍នេះ កីឡាកររូនេះ ក៏បានចែករំលែករូបភាពរបស់ខ្លួន ដែលត្រូវបានដៃគូប្រកួត ទាញខោចំពីខាងមុខ យ៉ាងស្ដែងនៅក្នុង អិុនស្ដាក្រាមរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា Peacock ត្រូវបានគ្រូបង្វឹក ប្រាប់ឲ្យពាក់ cup (ប្រដាប់ការពារប្រដាប់ភេទ) សម្រាប់ការ ប្រកួតលើកក្រោយ តែ Peacock បាននិយាយថា រូបគេមិនអាចពាក់ cup ក្នុងពេលប្រកួតបាននោះទេ ដោយសារតែរូបគេមិន អាចរត់បាន៕

រូបភាពរបស់កីឡាករ Haydn Peacock ពេលត្រូវដៃគូប្រកួតទាញ ក្នុងអំឡុងពេលប្រកួត
រូបភាពរបស់កីឡាករ Haydn Peacock
រូបភាព cup ដែលពាក់ការពារ ក្នុងពេលប្រកួត
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!