ចាត់ការបន្ទាន់! ហ្វូងគោ ដើរអនាធិបតេយ្យ ផ្អើលជាន់ក្មេងស្លាប់
ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់ត្រូវហ្វូងគោផ្អើលបោលជាន់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ លុះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនបានប៉ុន្មានផង ក៏ដាច់ខ្យល់ស្លាប់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី១៦ មីនា ២០១៦ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
ក្មេងស្រីរងគ្រោះឈ្មោះសុខ ស្រីនិច អាយុ៤ឆ្នាំ មានឪពុកឈ្មោះហែម សុខ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះរ៉ន គន្ធា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងដេកលក់ក្នុងអង្រឹងក្រោមសំយ៉ាបផ្ទះខាង មុខ ខណៈនោះស្រាប់តែមានគោមួយហ្វូងពី៦ ទៅ៧ក្បាល បានបោលដេញគ្នាមកប៉ះអង្រឹង បណ្ដាលឱ្យក្មេងស្រីធ្លាក់មកដី ហើយជាន់ចំលើខ្លួន និងក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ភ្លាមៗនោះ ក្រុមគ្រួសារបងប្អូនបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយក៏ដាច់ខ្យល់ស្លាប់តាមផ្លូវតែម្ដង ។
ឪពុកម្ដាយក្មេងស្រីពុំបានដឹងថា ហ្វូងគោទាំងនោះមានម្ចាស់ឈ្មោះអីនោះទេ ឃើញតែលែងឱ្យយដើរស៊ីដំណាំគេឯង និងជុះអាចម៍យ៉ាងអនាធិបតេយ្យក្នុងក្រុងពោធិ៍សាត់ ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គមខ្លាំងណាស់ ដែលទាមទារឱ្យខាងអាជ្ញាធរដែនដី និងសមត្ថកិច្ច មេត្តាចាត់វិធានការបន្ទាន់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!