ក្លិបកម្សាន្តលំដាប់អន្តរជាតិយក ព្រាប សុវត្ថិ ច្រៀងទាក់ទាញការចាប់អារម្មណ៍ពីយុវវ័យ!
ក្លិបកម្សាន្តលំដាប់អន្តរជាតិនៅកម្ពុជា Zeus បានជ្រើសរើសយកកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទៅច្រៀងក្នុងន័យដើម្បីធ្វើឱ្យក្លិបកាន់តែមានប្រជាប្រិយភាព និង ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីមិត្តៗយុវវ័យ។ វត្តមានរបស់លោក ព្រាប សុវត្តិ នឹងប្រព្រឹត្តិទៅនៅក្នុងមជ្ឈមណ្ឌលកម្សាន្ដRock នាថ្ងៃទីនៅថ្ងៃទី១៨ ខែ កក្កដា សប្ដាហ៍នេះ។
ថ្លែងក្នុងកម្មវិធី Angkor Party ដែលរៀបចំឡើងដោយស្របៀរ អង្គរ និងក្លិប Zeus ព្រឹកមិញ ប្រធានផ្នែកទីផ្សារមជ្ឈមណ្ឌលកម្សាន្ត Rock លោក រ៉េនឌី និយាយថា វត្តមានកំពូលតារាចម្រៀងនៅកម្ពុជាលោក ព្រាប សុវត្ថិ នឹងអាចទាក់ទាញការចាប់អារម្មណ៍បានច្រើនពីមិត្តយុវវ័យក្នុងការចូលមកកម្សាន្តក្លិបរបស់លោក។
“យើងរំពឹងច្រើនពីវត្តមាន លោក ព្រាប សុវត្ថិ នៅថ្ងៃទី ១៨ ខែកក្កដា ខាងមុខនឹងអាចទាក់ទាញមនុស្សចូលកម្សាន្តក្លិបកាន់តែច្រើនឡើង”។
ទោះជាយ៉ាងណាក៏ដោយប្រធានផ្នែកទីផ្សារខាងលើ អះអាងថា វត្តមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម រស្មីហង្សមាស នៅចុងសប្ដាហ៍នេះ មិនមែនមានន័យថា ក្លិប របស់លោកយកតារាចម្រៀងរូបនេះ ផ្ដាច់មុខច្រៀងក្នុងក្លិបឡើយ។ ការអញ្ជើញនេះ គឺធ្វើឡើងដោយមានកម្មវិធីពិសេសៗតែប៉ុណ្ណោះ។
នៅថ្ងៃទី ១៨ ខែ កក្កដា ចុងសប្ដាហ៍ខាងមុខ ក្រៅតែពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ កម្មវិធី Angkor Party ដែលប្រារព្ធធ្វើឡើងក្នុងក្លិបកម្សាន្តលំដាប់អន្តរជាតិ Zeus ក៏មានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀតចូលរួមផងដែរ ជាពិសេស DJ ល្បីៗមកពីក្រៅប្រទេស៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!