(Update) ចង់ដឹងអត់? ហេតុអ្វីខាងស្រីសុំបែក ខាងប្រុសស្ទុះអោប
រាជធានីភ្នំពេញ ៖ ជុំវិញករណី ខាងស្រីសុំបែក ខាងប្រុសមិនព្រមស្ទុះអោបនាង ផ្អើលអ្នកដំណើរតាមផ្លូវ បើតាមនារីរូបស្រស់ បានរៀបរាប់ថា រូបនាងត្រូវតែបែក ពីយុវជននោះហើយ មិនអាចរស់នៅ ជាមួយគ្នា កើតទៀតទេ ។ ហើយមូលហេតុ ខ្លួនគ្រាន់ត្រឹមជាសង្សារ នឹងគ្នាតែប៉ុណ្ណោះ គ្មានអ្វីពាក់ព័ន្ធនឹង រឿងរ៉ាវប្តី-ប្រពន្ធ ពីមុនមកដែរ ដូច្នេះ សូមកុំចេះតែមករំខានដល់នាង ។
ដោយឡែក ភាគីខាងយុវជនវិញបានទទូចសំពះអង្វរនារីរូបស្រស់នោះថា កុំឱ្យបែកពីខ្លួន ដោយព្យាយាមតាមអង្វរនិយាយស្តីលួងលោមនារីរូបស្រស់នោះ ដើម្បីបានរួមរស់ជួបជុំគ្នាក្នុងលក្ខណៈជាប្តី-ប្រពន្ធ ។ ជុំវិញរឿងរ៉ាវខាងលើនេះ វាជារឿងមួយគួរឱ្យអាណិតអាសូរដល់ភាគីខាងបុរស ព្រោះបានស្រែកទ្រហោយំ សម្តែងការនឹកស្រណោះអាលោះអាល័យ ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបែរជានាងព្យាយាមជិះតាក់ស៊ីរត់គេចពីក្រសែភ្នែកខ្លួនទាំងមិនអស់ចិត្ត ។
គួរបញ្ជាក់ថា ពាក់ព័ន្ធរឿងស្នេហាបែកបាក់នេះ បានបង្កការភ្ញាក់ផ្អើលនៅចំណុចផ្លូវជាតិលេខ២ កែងផ្លូវ៦០ម៉ែត្រ ទល់មុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០១៦ ដោយសារតែយុវជនម្នាក់ បានជិះម៉ូតូឌុបតាមកាក់រថយន្តឈ្នួលដែលនារីជាអតីតសង្សារបែកចិត្ត ព្យាយាមរត់គេចពីមុខ គូសង្សារ ។
នៅកន្លែងកើតហេតុគូស្នេហ៍ មួយគូខាងលើនោះ មិនបានបញ្ជាក់ពីអត្តសញ្ញាណឱ្យដឹងឡើយ ហើយពួកគេ បាននាំគ្នាឡើងជិះរថយន្តតាក់ស៊ីរួមជាមួយគ្នា ចេញពីកន្លែងកើតហេតុភ្លាមៗ ដោយសារមានការខ្មាស់អៀននូវរឿងអាស្រូវរបស់ខ្លួន ។
ទោះជាយ៉ាងណា ក៏ដោយ ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា ដំបូងឡើយនារីរូបស្រស់វ័យក្មេងខាងលើនេះ បានចុះពីលើរថយន្តឈ្នួលហើយចោទ យុវជនម្នាក់ដែលពាក់មួកសុវត្ថិភាពថា ហេតុអ្វីបានជាតាមឃាត់រថយន្តឈ្នួលដែលដឹកគាត់ឆ្ពោះទៅគោលដៅណាមួយ នោះ ។
ជាការឆ្លើយតបនៅពេលជាមួយគ្នានោះដែរ យុវជនដែលឃាត់រថយន្តឈ្នួលនោះបានរៀបរាប់ថា «ខ្លួនជាប្តី-ប្រពន្ធជាមួយនារីរូបស្រស់» ។ ដោយឡែកមូលហេតុគឺ នារីរូបស្រស់បានបដិសេធថា មិនមែនជារឿងប្តី-ប្រពន្ធទេ គ្រាន់តែធ្លាប់ជាសង្សារនឹងគ្នាតែប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!