ចាប់​ប្រពន្ធ​ទាហាន​វាយ​​​សន្លប់ រួច​ប្រមូល​យក​ ទ្រព្យសម្បត្តិ​អស់

 
 

ខេត្តឧត្តរ​មានជ័យ ៖ ​លំនៅឋាន​របស់​គ្រួសារ​​នាយ​​ទា​ហាន​ម្នាក់ ​សង់​អំពី​ថ្ម​ឡៅតឿដំបូល​ ប្រក់ក្បឿង ត្រូវ​​ក្រុម​ចោ​រ​​ធ្វើ​សកម្មភាព​​ ឡើង​ទៅ​លើដំបូល​ផ្ទះ​ ប៉ើង​​ក្បឿង​២​ ទៅ​៣​សន្លឹក ​ចូល​​ទៅ​លួច​លុយ​បាន​ចំនួន​​ ៥០​ម៉ឺន​បាត និងមាស​ចំនួន​៨​ជី ​ខណៈ​ជាប់រ​វល់​ទៅ​ ខេត្តកំពង់​ចាម ដោយទុក​ប្រពន្ធ និងកូន​​​ផ្ទះ ​ដែល​ហេតុការណ៍​នេះ​ កើត​ឡើងកាលពី​វេលា​ម៉ោង​១១​ព្រឹក​​ថ្ងៃ​ទី​១៦ មីនា ​២០១៦​ ​ស្ថិត​​នៅ​​​ភូមិ​ស្លែង​​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

គ្រួសារខាងលើ មិនត្រូវគេស្គាល់​ឈ្មោះនោះទេ ​គ្រាន់តែ​ដឹងថា ​បុរស​ជាប្តីជាទាហាន បាន​​​ធ្វើ​ដំណើរ​​​វិល​​ ត្រឡប់​មក​ដល់​ខេត្ត​ពោធិ៍​សាត់ ស្រាប់តែ​បងប្អូន​​បាន​ ទូរ​ស័ព្ទមក​​ប្រាប់​ថា មាន​ក្រុម​ចោ​រ​​ឡើង​​ទៅ​លើ​ ដំបូល​ផ្ទះ​​​ប៉ើង​ក្បឿង​​​ចូល​លួច​លុយ​ អស់​អស់ហើយ​ ។

ប្រភពបន្តថា ពេល​ក្រុមចោរ​ប្រមូលលុយ និងមាស​ហើយ​​ប្រញាប់​រត់​ចេញ​ពី​​ផ្ទះ ​​​ក៏បាន​​ជួប​​ស្ត្រីជា​ ប្រពន្ធ​ ហើយ​​ប្រវាយ​ប្រតាយ​គ្នា ត្រូវ​​ក្រុម​ចោ​​រ​​​វាយ​​​ រហូត​សន្លប់ ​ទើប​ក្រុម​ចេញ​ទៅ​ដោយ​​សុ​វត្តិភាព ​។

ទាក់ទិន​​ហេតុការណ៍​នេះ លោក​វរ​សេនីយ៍ទោ​ស៊ីម វណ្ណៈ​ អធិការ​ស្រុក​អន្លង់​វែង ​បានឱ្យ​ដឹង ​នា​រសៀល​ថ្ងៃ​ទី​១៧ មីនា នេះ​​ថា ​រូប​លោក​​​បាន​​ចាត់​កម្លាំងចុះ​ ទៅ​ដល់​ផ្ទះកន្លែង កើតហេតុ​​ត្រួត​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ដើម្បី​ឈាន​​ទៅ​រកមុខ​សញ្ញា ​ក្រុម​ចោ​​ទាំងនោះ ​។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម