ក្រសួងកសិកម្ម​ បង្ហាញតួលេខ២ខែ ដើមឆ្នាំ២០១៦ ការនាំចេញអង្ករកម្ពុជា បានជាង៩៥ម៉ឺនតោន កើនជាង២ម៉ឺនតោន

 
 

ភ្នំពេញ ៖ ក្រសួងកសិកម្ម បានបង្ហាញនូវតួលេខ នាំចេញអង្កកម្ពុជា ទៅកាន់បណ្តាប្រទេសនា នៅដើមឆ្នាំ ២០១៦ នេះ នៅក្នុងគេហទំព័ររបស់ខ្លួនថា “ការនាំចេញអង្ករកម្ពុជា រយៈពេល២ខែដើមឆ្នាំ២០១៦នេះ មាន បរិមាណចំនួន៩៥.៩៤៥តោន មានការកើនឡើងចំនួន ២២.៣៤៨តោន (+៣០,៤%) លើសបរិមាណនាំចេញ រយៈពេល២ខែដើមឆ្នាំ២០១៥ ដែលមានតែ៧៣.៥៩៧តោន”។

តួលេខខាងលើបានបង្ហាញទៀតថា ក្នុងបរិមាណនាំចេញក្នុងខែកុម្ភៈនេះ មានដល់៥១.៩១២តោន ដែលមាន កំណើន១៤.២៣៦តោន(+៣៧៨%) លើសខែកុម្ភៈឆ្នាំ២០១៥ និងបាននាំចេញទៅកាន់ទិសដៅ ចំនួន៤៤ ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ ចំនួន២០.៤៣៦តោន ប្រទេសបារាំង ឈរលំដាប់ទី២ មាន ចំនួន ១២.៤៥៤តោន ប្រទេសប៉ូឡូញ ឈរលំដាប់ទី៣មានចំនួន១០.៧៨៤តោន ប្រទេសម៉ាឡេស៊ីឈរ លំដាប់ទី៤ ចំនួន៦.០០២តោន ប្រទេសនីដឺឡែន ឈរលំដាប់ទី៥ចំនួន៤.៦៣៦តោន ប្រទេសប៊ែហ្សិកឈរ លំដាប់ទី៨ ចំនួន៣.៤៥២តោនប្រទេសឆេកឈរលំដាប់ទី៩ ចំនួន៣.៣៧៩តោន និងប្រទេសហុងគ្រីឈរ លំដាប់ទី១០ ចំនួន៣.២១៥តោន ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម