ឥណ្ឌូនេស៊ី កំទេចកប៉ាល់នេសាទ របស់នីហ្សេរីយ៉ា ដោយមិនចាំបាច់ស្តាប់ហេតុផល ក្រោយពីរំលោភ បំពានដែនទឹក របស់ខ្លួន (មានវីដេអូ)

 
 

ឥណ្ឌូនេស៊ី៖ វីដេអូជាក់ស្តែងមួយ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះគឺជា ទិដ្ឋភាពនៃការកំទេច កប៉ាល់នេសាទខ្នាតធំមួយគ្រឿង ពីសំណាក់កងទាហាន របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយពីកប៉ាល់នេះ បានរំលោភចូល អធិបតេយ្យភាពដែនទឹក របស់ឥណ្ឌូនេស៊ីរួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីខែមុន បន្ទាប់ពីកងកម្លាំង​ ទាហ៊ានជើងទឹកនៃ ប្រទេសឥណ្ឌូនេស៊ី បានប្រទះឃើញកប៉ាល់នេសាទខ្នាតធំមួយគ្រឿង ដែលមានប្រភពចេញពី ប្រទេសនីហ្សេរីយ៉ា បានរំលោភឈ្លានពាន មកលើដែនទឹក របស់ប្រទេសខ្លួន ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រ Pangandaran ភាគខាងលិចនៃកោះជ្វា។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា កប៉ាល់ខ្នាតធំ ដែលរំលោភមកលើ អធិបតេយ្យភាពដែនទឹក របស់ប្រទេសឥណ្ឌូនេស៊ី នោះត្រូវបានគេស្គាល់ឈ្មោះថា Viking ហើយជាលទ្ធផល កប៉ាល់នោះ ត្រូវបានកងកម្លាំងសម្រេចបាញ់បំផ្ទុះចោលតែម្តង ដោយមិនចាំបាច់ស្តាប់ហេតុផលច្រើនអ្វីឡើយ។

ជាមួយគ្នានេះដែរ ក្រុមទាហានជើងទឹក អភិរក្សដែនសមុទ្រ បានអះអាងថា កប៉ាល់ Viking នេះគឺជាកប៉ាល់មួយ នៅក្នុងចំណោម កប៉ាល់ជាច្រើនទៀត ដែលជាញឹកញាប់តែងតែធ្វើការនេសាទ លយចូលក្នុងដែនទឹក របស់ប្រទេសឥណ្ឌូនេស៊ី ដូច្នេះហើយការបាញ់បំផ្ទុះនេះគឺ ជារឿងចាំបាច់ត្រូវអនុវត្ត។

គូសបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ជានិច្ចកាល តែងតែធ្វើការវាយប្រហារ រាល់ទូក ឬក៏កប៉ាល់នេសាទណា ដែលបានឆ្លងចូល រំលោភបំពានមកលើ ដែនទឹករបស់ខ្លួន ដោយមិនចាំបាច់ ធ្វើការគំរាម ឬសួរនាំអ្វីច្រើនឡើយ៕

តោះចង់ដឹងថាវីដេអូ នៃការបំផ្ទុះកប៉ាល់នោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖




កប៉ាល់ Viking ដែលបានធ្វើការ រំលោភបំពានទៅលើ ដែនទឹករបស់ប្រទេស ឥណ្ឌូនេស៊ី

ប្រភព៖ Mirror

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម