ឃាត់មុខសញ្ញា ប្រើដាវសាមូរ៉ៃ កាប់ប្លន់ម៉ូតូ លើស្ពានអាកាស ស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ ជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវសាមូរ៉ៃ និងកាំបិត បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាក MSX មួយគ្រឿងពីជនរងគ្រោះ២នាក់យកទៅបាត់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ មីនា ២០១៦ ស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ លុះវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ មីនា នេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់មកវិញ ប្រគល់មកឱ្យនគរបាលប៉ុស្តិ៍ទំនប់ទឹក ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះជា វាសនា អាយុ១៨ឆ្នាំ ជាអ្នករត់តុការ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ និងម្នាក់ទៀតឈ្មោះយូ សារ៉ាន់ អាយុ១៦ឆ្នាំ ជាអ្នករត់តុការ មានទីលំនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកខាជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះហុង សីហា ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មានទីលំនៅផ្ទះជួល ម្តុំសាលាបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់នោះ គឺម៉ាក MSX ពណ៌.ស (បិទស្កុតខ្មៅ) ពាក់ស្លាកលេខភ្នំពេញ១FB-២០១៦ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងមិត្តភក្តិ៤នាក់ទៀតជិះម៉ូតូចំនួន៣គ្រឿងចេញពីផ្ទះ មិត្តភក្តិម្នាក់ទៀត នៅម្តុំអូរបែកក្អម ដោយខ្លួនបានឌុបមិត្តភក្តិម្នាក់ទៀតផងដែរ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក្រុមរបស់ខ្លួន ក៏បានជិះម៉ូតូដាច់ឆ្ងាយពីគ្នា រំពេចក៏លេចមុខក្រុមជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង មកក្បែរម៉ូតូរបស់ខ្លួន ក៏បានដកដាវសាម៉ូរ៉ៃ និងកាំបិតគ្រប់ដៃធ្វើសកម្មភាពកាប់មកលើពួកគេតែម្តង ។
ដោយឃើញសភាពបែបនោះ ពួកគេទាំង២នាក់ មានការភ័យស្លន់ស្លោ ក៏បានផ្តួលម៉ូតូចោលលើស្ពាននោះ និងរត់គេចយកតែរួច
ខ្លួន ។ ក្រោយពេលមានសភាពការណ៍ស្ងប់ស្ងាត់ ពួកគេក៏ដើរមករកម៉ូតូរបស់គេវិញ ក៏ត្រូវក្រុមជនសង្ស័យយកទៅបាត់ រួចហើយក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទំនប់ទឹកតែ ម្តង ។
បន្ទាប់មានការប្រកាសអំពីភិនភាគពីកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ ទឹករួចមក កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្តាល១R-៥២២៦មួយគ្រឿង និងដកហូតបានដាវសាម៉ូរ៉ៃ១ដើមផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!