អស់លទ្ធភាព តាមរកប្រពន្ធបាត់ ប្តឹងសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសម្នាក់បាត់ប្រពន្ធ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី១៥ មីនា ២០១៦ គិតទៅ១ថ្ងៃ១យប់ហើយ ស្ថិតនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ស្ត្រីជាប្រពន្ធដែលបាត់ខ្លួនឈ្មោះភី ចន្ទ្រា អាយុ២៨ឆ្នាំ ជាកម្មការិនី មានផ្ទៃពោះ២ខែកន្លះ ចំណែកប្តីឈ្មោះអ៊ុំ វីរៈ អាយុ៣៦ឆ្នាំ ជាអ្នកបើករថយន្តក្រុមហ៊ុនឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បើតាមការឱ្យដឹងពីបុរសប្តីថា នៅមុនពេលកើតហេតុ ខ្លួននិងប្រពន្ធមិនមានទំនាស់ពាក្យសម្តីអ្វីនិងគ្នានោះទេ ដោយព្រឹកឡើង ខ្លួនបានក្រោកទៅធ្វើការតាំងពីម៉ោង០៥ និង៣០នាទីព្រឹក ។ រីឯប្រពន្ធទៅធ្វើការនៅម៉ោង០៦ និង៣០នាទីព្រឹក (ធ្វើការនៅរោងចក្រកាត់ដេរ) ។ ពេលនោះស្រាប់តែប្អូនបង្កើតទូរស័ព្ទមកប្រាប់ថា មិនបានឃើញប្រពន្ធបងមកធ្វើការទេ ។ ក្រោយពីទទួលដំណឹងនេះហើយ ខ្លួនក៏ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះជួលវិញ និងបានស្វែងរកប្រពន្ធគ្រប់ទីកន្លែង ។
មកដល់ព្រឹកថ្ងៃទី១៦ មីនា ២០១៦ រូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ ដើម្បីឱ្យជួយអន្តរាគមន៍ស្វែងរកប្រពន្ធដែលបាត់ខ្លួន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!