កម្មវិធីពិសេសៗ សម្រាប់ថ្ងៃសម្ពោធលក់ Galaxy S7 edge/ S7 ដែលមិនគួររំលង

 
 

ភ្នំពេញ៖ កំពូលស្មាតហ្វូន Galaxy S7 edge/S7 នឹងសម្ពោធលក់ជាផ្លូវការនៅកម្ពុជា ជាមួយការលក់ជូន ពិសេសដែលពុំធ្លាប់មាន នៅថ្ងៃទី 19 មីនា ចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 6:00 ល្ងាច នៅផ្សារទំនើបសូរិយាជាន់ផ្ទាល់ដីដោយមានការអញ្ជើញ ចូលរួមពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញាផងដែរ ។


 សម្រាប់អតិថិជនទាំងអស់ ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7  នៅក្នុងពិធីសម្ពោធនេះ នឹងទទួលបាន Galax Gear VR ដែលមានតម្លៃ 130ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណទឹកប្រាក់100 ដុល្លារ ហើយ ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវ សីុមកាតពីក្រុមហ៊ុន  Cellcard ដែលមានទឹកប្រាក់ រហូតដល់ទៅ ៧២០ ដុល្លា និង អីុធឺណែត ចំនួន 6GB  អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ។

គួររំលឹកផងដែរថា កំពូលស្មាតហ្វូតទាំងពីរម៉ូដែល Galaxy S7  edge  និងGalaxy S7 ទើប នឹងលេចរូបរាងជាផ្លូវការឡើងនៅថ្ងៃទី21 ខែកុម្ភៈនេះ នៅរដ្ឋប៉ាសេឡូណា ប្រទេស អេស៉្បាញ ជាមួយនឹងលក្ខណៈពិសេសដ៏គួរឲ្យកត់សំគាល់ដូចជា អាចប្រើបានសុីមពីរ ក្នុងទូរស័ព្ទតែមួយ  កាមេរ៉ាដែលអាចថតក្នុងទីងងឹត មុខងារការពារ​ធូលី និងការ​ជ្រាប​ទឹក ​សាកថ្មបានលឿន និងប្រើប្រាស់បានកាន់តែយូរទៀតផង៕ 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម