ស្រីស្អាត បង្ហោះរូបថត ជាមួយ ឪពុកម្តាយ តែត្រូវគេច្រលំថា ជាមិត្តប្រុស និងបងស្រីនាង ទៅវិញ ព្រោះតែ...

 
 

ចិន៖ កាលពីពេលថ្មីៗនេះ ស្រីស្អាតម្នាក់ ដែលប្រើប្រាស់គណនីឈ្មោះ «sysev7n» បានបង្ហោះរូបថតនាង ថតជាមួយ ឪពុកម្តាយ នៅក្នុងទីក្រុង Chengdu ចូលទៅក្នុងបណ្តាញសង្គមចិន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសាររូបថតប៉ុន្មានសន្លឹក ដែលនាងបានបង្ហោះនោះ គឺបង្ហាញឲ្យឃើញពីយុវវ័យភាព នៃគ្រួសាររបស់នាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុកម្តាយ របស់ស្រីស្អាតម្នាក់នោះ មានអាយុ ៤៧ឆ្នាំដូចគ្នា ប៉ុន្តែរូបសម្រស់ របស់ពួកគាត់ មើលទៅហាក់បីដូចជា យុវវ័យអាយុ ខ្ទង់២០ឆ្នាំអីចឹង។




រូបស្រីស្អាត ថតជាមួយ ឪពុកម្តាយនាង

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើន តែងតែមានការយល់ច្រលំថា បុរសជាឪពុក គឺជាមិត្តប្រុស របស់ស្រីស្អាតនោះ ខណៈ ស្រ្តីជាម្តាយ គឺជាបងស្រីនាងទៅវិញ។

ជាងនេះទៅទៀត ជីដូនរបស់ស្រីស្អាតរូបនោះ ដែលមានវ័យ៦៧ឆ្នាំ ក៏បានថត ជាមួយនាងផងដែរ ដោយធ្វើឲ្យ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ច្រលំស្មានថា គាត់គឺជាម្តាយរបស់នាង ទៀតផង ព្រោះតែ សម្រស់ដ៏ស្រស់ស្អាត និងវ័យក្មេង របស់គាត់៕


រូបស្រីស្អាត ថតជាមួយ ជីដូននាង



រូបស្រីស្អាត ថតជាមួយ ឪពុកនាង កាលពី១៨ឆ្នាំមុន



ប្រភព ៖ បរទេស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម