Panasonic បរិច្ចាគអំណោយ អំពូលសូឡា ចំនួន ២,៤០០គ្រឿង ជូនដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្នុងនាមជាផ្នែកមួយនៃ "គម្រោង អំពូលសូឡា ១០០ពាន់គ្រឿង ជាសាកលរបស់ខ្លួន" Panasonic បានបរិច្ចាគអំណោយអំពូលសូឡាចំនួន ២,៤០០គ្រឿង ដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា ដែលអំពូលសរុបទាំងអស់ក្រោមគម្រោងមានចំនួន ៨,៩១៤គ្រឿង ដែលបានបរិច្ចាគជូនប្រទេសកម្ពុជា។ ពិធីចែកអំណោយបានប្រព្រឹត្តធ្វើឡើង នៅទីតាំង Panasonic Showroom ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
ការបរិច្ចាគអំណោយលើកនេះ គឺជាលើកទី៣ហើយ ក្នុងកិច្ចប្រឹងប្រែងក្រោម "គម្រោងអំពូលសូឡា ១០០ពាន់គ្រឿង" ក្នុងប្រទេសកម្ពុជា។ អំពូលសូឡាទាំងនោះ ត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាសង្គម ដែលជួបប្រទះដោយប្រជាជនរស់នៅក្នុងតំបន់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់។
លោក Hidehiko Kondo ប្រធានតំណាងសាខាប្រចាំប្រទេសកម្ពុជារបស់ Panasonic Asia Pacific Pte. Ltd. បានលើកឡើងថា៖ "យើងបានទទួលព័ត៌មានត្រឡប់ជាវិជ្ជមាន ពីអង្គការទាំងនោះ ហើយបានដឹងថា ប្រជាជនជាច្រើននាក់ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទ គឺមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយនោះទេ។ Panasonic នឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋសាជីវកម្ម ក្នុងសហគមន៍ខ្លួនបម្រើជូន ដែលមួយក្នុងនោះ គឺតាមរយៈការផ្តល់ជូននូវអំពូលបំភ្លឺប្រកបដោយសុវត្ថិភាព និងដែលមានលំនឹង"។
អំពូលសូឡានីមួយៗ ត្រូវបានភ្ជាប់ទៅនឹងបន្ទះសំយោគថាមពលព្រះអាទិត្យ។ តាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកកើតឡើងវិញ ផលិតផលមិនត្រឹមតែកាត់បន្ថយបញ្ហាប្រឈមរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការកាត់បន្ថយ ការបំភាយកាបូនឌីអុកសុីតផងដែរ។ Panasonic សង្ឃឹមថា អំពូលសូឡាដែលបានផ្តល់ជូន នឹងផ្តល់នូវជីវិតកាន់តែល្អប្រសើរ ពិភពលោកកាន់តែល្អប្រសើរ សម្រាប់ប្រជាជនកម្ពុជា និងចូលរួមចំណែកដល់ការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!