ឆ្លងចរន្តអគ្គិសនី ខ្សែភ្លើងឆក់ ជាងផ្សារពិតាន ២នាក់ស្លាប់
ខេត្តកំពត ៖ កម្មករជាជាងផ្សារពិតានផ្ទះ២នាក់ ត្រូវចរន្តអគ្គិសនីខ្សែភ្លើងឆ្លងឆក់ស្លាប់បង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១៥ មីនា នេះ នៅការដ្ឋានសំណង់សង់ផ្ទះសម្រាប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ជីន សុខមាន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គីម ស្រ៊ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ នៅផ្ទះក្បែរគ្នា ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ពិតជាត្រូវចរន្តអគ្គិសនីឆ្លងភ្លើងឆក់ ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពជនរងគ្រោះទាំង២នាក់ឱ្យក្រុមគ្រួសារយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមសំឡេងស្រែកទ្រហោយំសោកស្តាយពីសំណាក់ឪពុកម្តាយ និងក្រុមគ្រួសារ គួរឱ្យសង្វេគ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!