ជីវិតស្ត្រីមេម៉ាយកូន២ របរឡើងត្នោត អាចចិញ្ចឹមពួកគាត់បានទេ?
ខេត្តកំពង់ឆ្នាំង ៖ តាំងពីព្រលឹមស្រាងៗ ស្ត្រីមេម៉ាយទុរគតម្នាក់បានទុកកូនប្រុសតូចៗ២នាក់ចោលក្នុងខ្ទមស្លឹកតូចមួយ ហើយម្នីម្នារែកបំពង់ទៅឡើងត្នោតក្នុងភូមិ ដើម្បីយកទឹករំងាស់ស្កយកទៅលក់ ដើម្បីបានប្រាក់បន្តិចបន្ទួចមកចិញ្ចឹមកូនរបស់គាត់ ។
រហូតដល់ម៉ោងជាង៨ព្រឹក ទើបការងារដ៏ប្រថុយប្រថាន និងធ្លាប់មានតែជាមនុស្សប្រុសធ្វើនេះបានរួចរាល់ និងរែកទឹកត្នោតជាច្រើនបំពង់ត្រឡប់មកផ្ទះវិញ ។ ជួលកាលភ្ញាក់ពីដំណេក រកម្តាយមិនឃើញ កូនៗរបស់គាត់ ក៏ដឹកដៃគ្នាទៅតាមម្តាយដល់ដើមត្នោត និងជួនពេលខ្លះទៀត នៅមិនអស់ងងុយ កូនប្អូនបន្តដេកលង់លក់លើដី ក្បែរគល់ត្នោតទៀតផង ដែលមើលទៅពិតជាកំសត់ពេកណាស់។
នេះគឺជាជីវិតស្ត្រីមេម៉ាយក្រខ្សត់ត្រដររស់ ដើម្បីកូនប្រថុយអាយុជីវិត សុខចិត្តឡើងត្នោត ដែលមិនមែនជាជំនាញរបស់ខ្លួន ប្តូរមកវិញនូវប្រាក់កម្រៃបន្តិចបន្តួច ដែលមិនស័ក្តិសមទៅនឹកកម្លាំងពលកម្ម និងការប្រមាថជីវិតយ៉ាងនោះដែរ ។ តែមិនដឹងថា ត្រូវទៅធ្វើអ្វីផ្សេងពីនេះឱ្យបានប្រាក់ ហើយថា តើមានស្ត្រីប៉ុន្មាននាក់ ដែលចង់ធ្វើបែបនេះ? ។
ក្នុងវ័យទើបតែ៣៣ឆ្នាំ ស្ត្រីមេម៉ាយឈ្មោះញ៉ឹក ចំរើន រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា គាត់មានបងប្អូន៦នាក់ រូបគាត់ជាកូនបងគេបង្អស់ ត្រូវម្តាយស្លាប់ចោល ឪពុកនៅរស់ តែបែកទៅរស់នៅជាមួយប្រពន្ធចុង ។កាលដែលឪពុកនៅជាមួយ គាត់ជាអ្នកឡើងត្នោត យូៗម្តង ឪពុកបានប្រើគាត់ឱ្យឡើងត្នោតជំនួសម្តងម្កាល លុះឪពុកបែកទៅមាន
ប្រពន្ធ គាត់គ្មានមុខរបរអ្វីធ្វើ ក៏ឡើងត្នោត ដើម្បីចិញ្ចឹមជិវិតនិងកូនៗ ហើយការចាប់មុខរបរនេះ ទើបតែមួយឆ្នាំនេះទេ ។
ចំពោះជីវភាពប្រចាំថ្ងៃនេះ គឺខ្វះខាតខ្លាំងណាស់ ព្រោះត្នោតធ្វើមិនសូវចេញបានស្ករក្នុង១ថ្ងៃ តែ២គីឡូក្រាមទេ បានប្រាក់ត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ហើយបើខែវស្សា អស់ផ្កាត្នោត គាត់បានទៅស៊ីឈ្នួលភ្ជួររាស់ឱ្យគេមួយព្រឹកបាន៥ពាន់រៀល តែបើដកស្ទួងវិញបាន១.៥០០០រៀលដែរ ។ ខែច្រូត ក៏ដូចគ្នាដែរ គឺ១.៥០០០រៀលក្នុង១ថ្ងៃ ។
សព្វថ្ងៃនេះ ពេលខ្លះទៅជឿរបស់តាមតៀមគេលក់មកហូបចុក មានខ្លាញ់ ពងទា ទឹកត្រី ជាដើម ។ ចំណែកអ្នកលក់បន្លែ ត្រី ដឹកតាមម៉ូតូកាត់មុខផ្ទះ ក៏ត្រូវគាត់ទិញគេជឿដែរ គ្រាន់តែជំពាក់គេតាមតូប និងម៉ូតូលក់ត្រីជាង១០ម៉ឺនរៀលទៅហើយសព្វថ្ងៃនេះ ។ ពេលខ្លះលក់ស្ករបាន គឺសងបណ្តោះគេខ្លះទៅ តែពេលខ្លះអត់មែនទែន ជឿខ្លាញ់គេ២០០រៀល មកឆាត្រឡប់ស្លឹកផ្ទី ដែលដកតាមភូមិហូបជាមួយកូនមួយពេលទៅ ។
ចំណែកពេលខ្លះទៀត អត់ទាំងអង្ករដាំបាយឱ្យកូនហូបទៀត ពិតជាលំបាកណាស់ (ថាហើយស្ត្រីរូបនោះ ស្ទុះទៅយកធុងដាក់អង្ករឱ្យមើលឃើញមានអង្ករប្រហែល២កំប៉ុង ) ។ ស្ត្រីមេម៉ាយទុរគតរូបនោះ និយាយមិនលាក់លៀមថា តាមពិត គាត់មានប្តី២នាក់ទៅហើយ តែកម្មអកុសលរបស់គាត់ ប្តីមួយណាដូចមួយណា ឱ្យតែគាត់មានផ្ទៃពោះ ប្តីនោះចុះចោលគាត់តែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!