ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ស្ថានីយចេញដំណើរថ្មី នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ

 
 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មី នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (Phnom Penh International Airport)។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។ សម្ដេចបានបន្តថា "ស្ថានីយថ្មីនេះមានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់ ហើយបង្កើតឡើងស្របពេល ដែលមានតម្រូវការចាំបាច់ និងកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅម៉ោង ៨និង៣០នាទីព្រឹក នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ"៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបភាពពី ទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន





ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម