ប្រើល្បិចយក ដុល្លារក្លែងក្លាយ៥០ម៉ឺន សុំសាហ៊ុយ ៤០០០ដុល្លារ មកវិញជនរងគ្រោះ សង្ស័យប្តឹងឲ្យ នគរបាលឃាត់ខ្លួន
ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ និងរឹបអូសលុយដុល្លារ ក្លែងក្លាយ(លុយសែន) ចំនួន៥០ម៉ឺនដុល្លារ ដែលជនសង្ស័យ ប្រើល្បិចយកទៅឲ្យ ជនរងគ្រោះរួច សុំសាហ៊ុយ៤០០០ ដុល្លារ ត្រឡប់វិញ ដោយជនរងគ្រោះ មានការសង្ស័យព្រោះកន្លងមក ជនសង្ស័យធ្លាប់បោក ជនរងគ្រោះអស់ ១០៥០០ដុល្លារ រួចមកហើយ ហេតុការឃាត់ខ្លួននេះ កើតឡើងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦នៅចំនុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជាងជួសជុលទូរទស្សន៍ រស់នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។ នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានមកប្តឹងនគរបាល ឲ្យជួយពិនិត្យ ដែលជនង្ស័យយកមក ប្រគល់ឲ្យជនរងគ្រោះ ដែលជាលុយរកស៊ី លុះពេលជនសង្ស័យ មកដល់ដោយមាន ហិបលុយមកជាមួយ ពេលនោះនគរបាល បានធ្វើការត្រួតពិនិត្យ ជាមួយជនសង្ស័យ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា និងលោកស្នងការរង ផងដែរ បន្ទាប់ពីពិនិត្យរួច រកឃើញលុយចំនួន ៥០ម៉ឺនដុល្លារ ជាលុយក្លែងក្លាយ (លុយសែន) រួចក៏ឃាត់តែម្តង ។
បើយោងចំលើយសារភាពរបស់ជនសង្ស័យនោះ បានសារភាពថា: នៅថ្ងៃទី១៤ ខែមិនា ២០១៦ ម៉ោង៩ព្រឹកឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានទូរស័ព្ទមកខ្លួន អោយយកលុយ អោយជនរងគ្រោះ ចំនួន៥០ម៉ឺនដុល្លារ។ ពេលនោះក៏បាន ណាត់ជួបគ្នា ទទួលឡាំង ដាក់ក្នុងស្បោងស ពីមនុស្សប្រុសម្នាក់ នៅមុខធនាគារ ANZ ក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា យកទៅឲ្យតាមឿន ពេលឲ្យរួចត្រូវ យកលុយពីគាត់ ចំនួន៤០០០ដុល្លារ មកផងបងផលផ្ដាំចឹង រួចក៍ជួលរថយន្តជិះ យកលុយមកកន្លែង ណាត់តែម្ដង។ ជនសង្ស័យបានបន្តថា កន្លងមក ខ្លួនធ្លាប់ទទួលលុយ ពីជនរងគ្រោះ សរុបចំនួន១០៥០០$ យកទៅអោយឈ្មោះផល និងឈ្មោះសារឿន។ ដើម្បីរកស៊ីដោយសន្យា បានចំណេញច្រើនចែកគ្នា ។ ដោយមូលហេតុ ដូចខាងលើ លោកនាយការិយាល័យ បានសុំគោលការពីលោក ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ឲ្យឃាត់ខ្លួនជនសង្ស័យ ពីបទឆរបោក និងចរាចរក្រដាស ប្រាក់ក្លែងក្លាយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!