វែកមុខឃាតក សម្លាប់មនុស្សនៅ កាស៊ីណូពិភពថ្មីក្រុងបាវិត ឃើញហើយ
ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១៦នេះ ក្រុមសាច់ញាតិ របស់ជនរងគ្រោះដែល ក្រុមរ៉ូលីងបានវាយធ្វើទារុណកម្ម រហូតដល់ស្លាប់នោះគឺ ស្គាល់អត្តសញ្ញាណហើយគឺឈ្មោះង្វៀងយ៉ាំងយឿង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិហ៊ឹងយីដុង ឃុំបេនហ៊ីប ស្រុកឡុងអាន ខេត្តឡុងអាន ប្រទេសវៀតណាម ។ ហើយនៅវេលាម៉ោង ៤និង៣០នាទីរសៀលនេះក្រុមគ្រួសារបានមក គាស់សពជនរងគ្រោះយកទៅប្រទេសវៀតណាម ដើម្បីធ្វើបុណ្យតាម ប្រពៃណីវៀតណាម។
សូមរម្លឹកផងដែរថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលព័ត៌មាន ថានៅកាស៊ីណូពិភពថ្មី បន្ទប់លេខ303 ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតមានមនុស្សស្លាប់ ក្រោយពីទទូលព័ត៌មានសមត្ថកិច្ចចុះដល់ កន្លែងកើតហេតុ ដឹកនាំដោយលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកវរ:សេនីយ៍ឯក កុយ សុភាព ស្នងការរងនគរបាល ខេត្តស្វាយរៀងបានចុះដល់កន្លែង ហើយបានពិនិត្យសាកសពឃើញមានស្នាកស្នាមលើដងខ្លួន។
ក្រោយពីពិនិត្យសាកសពនិងឆែកឆេរបន្ទប់រូច លោកព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លូនជន សង្ស័យជនជាតិវៀតណាម៤នាក់ ១.ឈ្មោះ វិន យ៉ាំងបិន ភេទប្រុស អាយុ27ឆ្នាំ នៅភូមិជីវា ឃុំឡុងវ៉ា ស្រុកយ៉ូទីម ខេត្តប៊ិនត្រែ ប្រទេសវៀតណាម ២.ឈ្មោះ ត្រឹង ធីញី ភេទស្រី អាយុ30ឆ្នាំ នៅភូមិ២ ឃុំសូយង៉ូ ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ៣.ឈ្មោះ ង្វៀង ធីទៀងង៉ា ភេទស្រី អាយុ33ឆ្នាំ នៅភូមិខូកូ3 ខណ្ឌមួយ ខេត្តតៃនិញ ប្រទេសវៀតណាម ៤.ឈ្មោះ ង្វៀង ធីហ៊ីវ ភេទស្រី អាយុ20ឆ្នាំ នៅភូមិរឹងយ៉ូវ ឃុំទៀងធឺង ស្រុបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។ ចំណែកឯសាកសព ជនរងគ្រោះមិនត្រូវបានស្គាល់ អត្តសញ្ញាណច្បាស់ ភេទប្រុស ជាជនជាតិ វៀតណាមត្រូវសមត្ថកិច្ចយើងយកមកទុក នៅវត្តពោធិថ្មីហៅវត្តបាវិត ដើម្បីស្រាវជ្រាវរក ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ក៏ប៉ុន្តែដោយរក សាច់ញាតិមិនឃើញ សមត្ថកិច្ចបានយកសពទៅ បញ្ចុះនៅវត្តទួលតាឡុក ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ហើយបន្តស្រាវជ្រាវរកសាច់ញាតិ និងក្រុមគ្រួសាររហូតដល់ថ្ងៃទី១៥ ខែមីនាវេលាម៉ោង ២រសៀលទើបរកឃើញ សាច់ញាតិឲ្យមកពិនិត្យបានដឹងថាពិតជាប្តី របស់ខ្លួនប្រាកដមែន នៅវេលាម៉ោង៤រសៀលទើប ក្រុមគ្រួសារមកជួប ជុំហើយគាស់សពនៅម៉ោង ៤និង៣០នាទីរសៀលនេះ។
រីឯជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លូននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិតនោះ គឺសង្សយ័ជាប់ពាក់ពន្ធ័ការ វាយជំរិតទាប្រាក់មូល ហេតុជំពាក់លុយក្រុមរ៉ូលីង ក្នុងកាស៊ីណូពិភពថ្មី យកទៅលេង ល្បែងចាញ់អស់ទៀតគ្មានប្រាក់ សងក៏ត្រូវក្រុមរ៉ូលីងចាប់ បង្ខាំងក្នុងបន្ទប់លេខ៣០៣ កាស៊ីណូពិភពថ្មីដើម្បី ជម្រិតឲ្យក្រុមគ្រួសារជនរងគ្រោះ យកប្រាក់មកលោះ ក៏ប៉ុន្តែជនរងគ្រោះមិន ព្រមទើបក្រុមជនសង្ស័យវាយ ធ្វើទារុណកម្មរហូតបណ្តាលឲ្យជនរង គ្រោះស្លាប់តែម្តង។ ប្រភពពីសមត្ថកិច្ចបន្តទៀតថា ក្រោយមកមានពលរដ្ឋ ល្អនៅបម្រើការក្នុងស៊ីណូពិភពថ្មីឃើញក៏ បានប្តឹងមកសមត្ថកិច្ច នគរបាលក្រុងបាវិត លោកអធិការនគរបាល ក្រុងបាវិតក៏បានរាយការណ៍មកលោកស្នង ការដ្ឋាននគរបាលខេត្ត និងរាយការណ៍ជូនលោក ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀងបានចុះ ដឹកនាំកម្លាំងនគរបាលខេត្តដឹកនាំ ដោយលោកវរសេនីឯក កុយ សុភាព ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តចុះដល់កន្លែងកើត ហេតុចាប់បានជនសង្សយ័៤ នាក់ជាជនជាតិវៀតណាម យកទៅសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ជាលទ្ធផលគឺជនរងគ្រោះលេ ងល្បែងចាញ់អស់ហើយ បានខ្ចីប្រាក់ក្រុមរ៉ូលីងយកទៅលេងល្បែង បន្តចាញ់អស់ទៀត ហើយគ្មានប្រាក់ សងក្រុមរ៉ូលីងវិញទើបក្រុមរ៉ូលីង ធ្វើទារុណកម្មដោយ យកដំបងដែកវាយបាក់ឆ្អឹងជំនី២ ទ្រាសទាំងសងខាង និងមានយកដំបងដែក បុកដងខ្លួនហើយឆក់ នឹងដំបងឆក់ និងខ្សែភ្លើងឆក់លើដងខ្លួនជាច្រើនកន្លែងរហូត ដល់ជនរងគ្រោះទ្រាំ មិនបានក៏បណ្តាល ឲ្យស្លាប់តែម្តង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងបួននាក់ខាងលើគឺស្នាក់នៅក្នុងបន្ទប់ដែលជន ដៃដល់ធ្វើទារុណកម្ម ជនរងគ្រោះដល់ស្លាប់ ក៏ប៉ុន្តតែជនដៃ ដល់ដែលជាអ្នកជួល បន្ទប់៣០៣បង្ខាំងធ្វើទារុណកម្មជនរងគ្រោះបានរត់ គេចខ្លួនបាត់។ ទោះបីជាយ៉ាងណាសមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំង ៤នាក់នេះមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បី សាកសួរបន្តមិនដឹងថា ជាប់ពាក់ពន្ធ័អំពើឃាតកម្មនេះឬ យ៉ាងណានោះទេសមត្ថកិច្ចកំពុងសាក សួរនិងស្រាវជ្រាវបន្ត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!