ភ្ញាក់ផ្អើល! វៀតណាមរកឃើញ កូនភ្លោះមួយគូ មានឪពុក២ផ្សេងគ្នា
វៀតណាម៖ នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលវៀតណាមបានជួបនឹងករណីដ៏កម្រ នោះគឺកូនភ្លោះមួយគូ មានឪពុកពីរផ្សេងគ្នាទៅវិញ នេះបើតាមសាស្ដ្រាចារ្យ នៅឯបន្ទប់ពិសោធន៍ធ្វើតេស DNA ក្នុងហាណូយ បានថ្លែងប្រាប់ AFP កាលពីថ្ងៃទី ០៨ ខែមីនា មុននេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កូនភ្លោះមួយគូ ដែលចាប់កំណើតនៅក្នុងក្រុមគ្រួសាររៀតណាម និងមិនបង្ហាញអត្តសញ្ញាណ ត្រូវបានយកទៅធ្វើតេស បន្ទាប់ពីមុខមាត់អ្នកទាំងពីរ មានសភាពខុសប្លែកគ្នាខ្លាំង។ ក្រោយពីធ្វើតេស បានបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរមាន ឪពុក២ផ្សេងគ្នា តែម្ដាយតែមួយ ដែលនេះជាករណីដ៏កម្រ មិនថាតែនៅវៀតណាមនោះទេ ប៉ុន្ដែទូទាំងពិភពលោក។
យ៉ាងណាមិញ ករណីមួយនេះអាចកើតឡើង ប្រសិនជាស៊ុត២ នៅក្នុងខ្លួនម្ដាយតែម្នាក់ អាចបង្កបង្កើត តាមរយៈទឹកកាម ដែលបានមកពី មនុស្សប្រុស២ផ្សេងគ្នា ក្នុងអំឡុងពេលរួមភេទ ក្នុងឱកាស២ខុសគ្នា ជាមួយនឹងពេលវេលាដែលស្ដ្រីជាម្ដាយ ជ្រុះពងនោះក្នុងពេលតែមួយ ។ យោងទៅតាមកាសែតរដ្ឋរបស់រៀតណាម Tuoi Tre បានបញ្ជាក់ឲ្យដឹងថា បុរសជាប្ដី ដែលជាជនជាតិវៀតណាម បានស្នើរសុំឲ្យធ្វើតេសឈាម ក្នុងបន្ទប់ពិសោធន៍នៅហាណូយ ដើម្បីឲ្យដឹងច្បាស់ថា តើគាត់ជាឪពុករបស់កូនភ្លោះ របស់ប្រពន្ធខ្លួនឬអត់ ស្របពេលដែល បងប្អូនរបស់បុរសនេះ បានដាក់សំពាធឲ្យគាត់ យកកូនភ្លោះទៅធ្វើតេស ដោយសារតែម្នាក់ក្នុងចំណោម កូនភ្លោះនោះ មានរូបរាងខុសគ្នាដាច់ ពីម្នាក់ទៀត ហើយជាលទ្ធផលបានបង្ហាញថា គាត់គឺជាឪពុករបស់កូនតែម្នាក់ ប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានបន្ដឲ្យដឹងថា កូនភ្លោះខាងលើនេះ គឺមានភេទដូចគ្នា កើតក្នុងថ្ងៃតែមួយ តែខុសគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នាពេលនេះ កូនភ្លោះនេះ មានអាយុ២ឆ្នាំ តែម្នាក់ធាត់ និងសក់អង្គារដី ខណៈម្នាក់ទៀត ស្គម និងសក់ស្លូត។ គូសបញ្ជាក់ថា ក៏ធ្លាប់មានករណីកូនភ្លោះមួយគូ ដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលតុលាការបានកាត់ក្ដីឲ្យបុរសម្នាក់ បង់ថ្លៃចិញ្ចឹមតែកូនម្នាក់ ក្នុងចំនោមកូនភ្លោះ២នាក់ ក្រោយពីការធ្វើតេស បានបញ្ជាក់ថា គាត់មិនមែនជាឪពុក របស់កូនទាំងពីរនាក់នេះ៕
រូបតំណាង
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!