រន្ធត់ចិត្ត! ទារកកើតមក ចេញពោះវៀនមកខាងក្រៅ លទ្ធផលចុងក្រោយ...

 
 

បរទេស៖ ពិតជាគួរឲ្យរន្ធត់ចិត្ត ដោយហេតុថាទារកម្នាក់ កើតមកមានពោះវៀននៅខាងក្រៅរាងកាយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមគ្រូពេទ្យបានវះកាត់បញ្ចូលវិញ ដោយទទួលបានជោគជ័យផងដែរ។

ទារកដ៏មានសំណាងម្នាក់ អាចនៅរស់រានមានជីវិត បន្ទាប់ពីមានកំណើតមិនប្រក្រតី ដោយសារតែមានពោះវៀននៅខាងក្រៅរូបរាងកាយ។ បន្ទាប់ពីទារកបានកើតរួច ក្រុមគ្រូពេទ្យបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត និងប្រាប់ទៅដល់ឪពុកម្តាយរបស់ទារកថា ទារកនេះត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ព្រោះបើទុកយូរវាអាចប៉ះពាល់ដល់អាយុជីវិតរបស់ទារកបាន។ វិនាទីបន្ទាប់ក្រុមគ្រូពេទ្យ បានយកថង់ស រុំទៅលើពោះវៀនរបស់ទារកនោះសិន ដើម្បីរក្សានូវសរីរាង្គ​ និងទប់ស្កាត់ការឆ្លងមេរោគ ក្រោយមកទើបបញ្ជូនទៅបន្ទប់វះកាត់។

បើតាមសម្តីនាង Chloe Tobin អាយុ២៤ឆ្នាំ ដែលជាម្តាយទារកនោះបានឲ្យដឹងដែរថា “ខណៈពេលកំពុងសម្រាល ខ្ញុំបានលឺសំលេងរបស់កូនស្រីខ្ញុំ Maisie នាងយំ ដូច្នេះខ្ញុំគិតថានាង ប្រហែលជាកើតរួចហើយ ពេលនោះខ្ញុំក៍ចាប់ផ្តើមយំជាមួយនាងផងដែរ។ ក្រោយមកខ្ញុំ ក្រឡេកភ្នែកមើលនាងមួយភ្លែត តែអ្វីដែរធ្វើឲ្យខ្ញុំតក់ស្លត់ ទប់អារម្មណ៍មិនបាននោះគឺថា គ្រូពេទ្យបានយកថង់រុំទៅលើសរីរាង្គ និងមានឧបករណ៍ពេទ្យជាច្រើនទៀត បំពាក់នៅលើខ្លួននាង។ បន្តិចក្រោយមក ក៏យកនាងទៅធ្វើការវះកាត់ភ្លាមៗ ខ្ញុំពិតជាតក់ស្លត់ខ្លាំងមែនទែន។ ប៉ុន្តែលទ្ធផលចុងក្រោយនោះ គឺក្រុមគ្រូពេទ្យបានវះកាត់ ដាក់បញ្ចូលវិញ ដោយទទួលបានជោគជ័យ។ ខ្ញុំពិតជារំភើបសឹងតែថាមិនអាចរកអ្វីប្រៀបផ្ទឹមបានឡើយ" 

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ទារកតូចនោះ មានអាយុប្រហែល៤ខែហើយ។ នាង Tobin ជាម្តាយ រួមជាមួយសា្វមី Joe និងកូនស្រីម្នាក់ទៀត ឈ្មោះ Elouise អាយុ៥ឆ្នាំ មានគម្រោងដើរកម្សាន្តជាលក្ខណៈគ្រួសារ ដើម្បីជាការអបអរដល់កូនស្រី គួរឲ្យស្រលាញ់របស់ពួកគេផងដែរ៕







ប្រភព៖ Asiantown

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម