រថភ្លើង បុករថយន្ត ដឹកស៊ីម៉ង់ត៍ នៅស្រុកកំពង់ត្រាច របួសធ្ងន់២នាក់
ខេត្តកំពត ៖ រឿងហេតុនឹកស្មានមិនដល់ បានកើតឡើងទៀតហើយ គឺរថភ្លើងបានបុករថយន្តភ្លៅ៥ ដឹកស៊ីម៉ង់ត៍បណ្ដាលឲ្យក្រឡាប់ផ្ងា ជើងឡើងលើ និងរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍រថភ្លើងបុករថយន្តដឹកស៊ីម៉ង់ត៍នេះបណ្ដាលមនុស្ស២ នាក់រងរបួសធ្ងន់ តែគេនៅមិនដឹងស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពបន្តទៀតថា បន្ទាប់ពីរថភ្លើងបានដឹកធ្យូងថ្មមកដាក់នៅរោងចក្រស៊ីម៉ង់ត៍រួចហើយ ក៏ត្រឡប់ទៅកំពង់សោមវិញក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុក៏បុករថយន្តដឹកស៊ីម៉ង់ត៍បណ្ដាលឲ្យ ក្រឡាប់ផ្កាជើងតែម្តង ចំណែកអ្នកបើកបរ និងព្រូ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!