ខឹងគេវាយខ្លួន មិត្តភក្តិអត់ជួយ វាយមួយអង្កត់អុស បែកក្បាល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាន នគរបាលស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីប្រើអង្កត់អុស វាយក្បាលមិត្តភក្តិបែកហូរឈាមជោករង របួសធ្ងន់ ពេលផឹកស៊ីជាមួយគ្នា ដោយសារខឹងគេវាយខ្លួន នាពេលកន្លងមក មិនព្រមជួយ កាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៨ មីនា នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ។
លោក ឈឿន ប៊ុនឆន អធិការនរគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ត្រូយ ផានិត អាយុ២៣ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ៃ ឌុក ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា ។
លោក អធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យផឹកស៊ីជាមួយគ្នាស្រវឹងទាំងពីរនាក់ ជនសង្ស័យនិយាយឡើងថា កាលពីមុន មានគេរកវាយអញ ហេតុអ្វីឯងមិនជួយអញ ពេលនោះជនរងគ្រោះឆ្លើយថា អញមិនជួយឯងដោយសារពេលនោះអញស្គាល់គ្នាជាមួយអាម្នាក់ដែលវាយឯង គ្រាន់តែនិយាយប្រាប់ដូចនេះ ជនសង្ស័យក៏ស្ទុះទៅយកអង្កត់អុសប៉ុនកដៃវាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្ដឹងនរគរបាលទៅចាប់ខ្លួនជនសង្ស័យបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!